ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៥:១៨ ល្ងាច

ខេត្តសៀមរាប ស្លាប់ក្មេងជាងពីរឆ្នាំម្នាក់ ភ្លាមៗ និងរបួសធ្ងន់ម្នាក់ ដោយសាររថយន្តហ៊ីយិនដាយ បុកម៉ូតូ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាក្មេងអាយុជាងពីរឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលម៉ោង១៤,៣០នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះ បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ក្បាលពណ៌លឿងស្លាកលេខ សៀមរាប៣A១៧០១(អ្នកបើកបររត់គេចខ្លួន) បើកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្ដាលអោយស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ឈ្មោះតន់ លីហ៊ាង ភេទប្រុស អាយុ០២ឆ្នាំ០៤ខែ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម
ខេត្តសៀមរាប។អ្នករបួសធ្ងន់ ឈ្មោះណូ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនិងរថយន្តរក្សារទុកកន្លែងនគរបាលស្រុក។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ៕SRP

Read Previous

សាហាវយ៉ាងនេះ មនុស្សមួយក្រុម យកកាំបិតកាប់ម៉ូតូ នៅផ្លូវកូម៉ៃ ក្រុងសៀមរាប អាវុធហត្ថចាប់ខ្លួនបានម្នាក់

Read Next

ក្មេងអាយុ០៩ឆ្នាំ រត់លេងទឹកភ្លៀងជ្រុលជេីង ធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់