ខេត្តសៀមរាប៖ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនារសៀលថ្ងៃអង្គារ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោក លោកជំទាវ ក្រុមប្រឹក្សាខេត្តសៀមរាប និងសប្បុរសជនក្នុងខេត្ត។
ក្នុងឱកាសនោះ លោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់លោក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងថវិកាលោកផ្ទាល់ គឺបរិច្ចាគដោយសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ។
លោក ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
សូមបញ្ជាក់ថាថវិកាដែលមានទទួលមាន៖
– ក្រុមប្រឹក្សាខេត្តសៀមរាប ថវិការចំនួន ៩,០០០,០០០(ប្រាំបួនលាន)រៀល និង ២,៤៥០(ពីរពាន់បួនរយហាសិប)ដុល្លារអាមេរិក។
– គណៈអភិបាលខេត្តសៀមរាប ថវិកាចំនួន ២,០០០,០០០(ពីរលាន)រៀល និង ១,៥០០(មួយពាន់ប្រាំរយ)ដុល្លារអាមេរិក។
– ទីចាត់ការ និងអង្គភាព នៃរដ្ឋបាលខេត្តសៀមរាប ថវិកាចំនួ ៦,៨៦០,០០០(ប្រាំមួយលានប្រាំបីសែនប្រាំមួយម៉ឺន)រៀល។
– លោក សុខ ថុល និលោកស្រី ហុង សុជាតា ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក។
– លោក ហេង ពិសិដ្ឋ និងលោកស្រី ថវិកាចំនួន ២០,០០០,០០០(ម្ភៃលាន)រៀល។
– ឯកឧត្តម រ៉ិត ចាន់ថា (Apsara Tours Co., Ltd) ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក
– លោក ម៉ៅ ដារ៉េត និងលោកស្រី ហង្ស សូលីនដា ថវិកាចំនួន ១,០០០,០០០(មួយលាន)រៀល
– លោកជំទាវ លី ដាណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកាចំនួន ៣,០០០(បីពាន់)ដុល្លារអាមេរិក
– ក្រុមហ៊ុន រីត្រូ អ៊ិនវេសម៉ិន ថវិកាចំនួន ៥០០(ប្រាំរយ)ដុល្លារអាមេរិក៕SRP



