ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:៣៩ ព្រឹក

លោកយាយអាយុ៧៩ឆ្នាំ ដើរលក់​នំ​ចិញ្ចឹមចៅកំព្រា៤នាក់ ទទួលបានជំនួយ ពីសមាគមន៍នារី ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីជួបដោយចៃដន្យឃើញលោកយាយអង្គុយយ៉ាងកំសត់ លក់នំប៉័ងនិងនំប៉ោងក្នុងផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ក៏បានសាកសួរដឹង ភ្លាមៗលោកស្រី ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានចាត់ឲ្យក្រុមការងារចុះទៅដល់ផ្ទះលោកយាយ ដោយឃើញសភាពផ្ទះចាស់ទ្រុឌទ្រោម ក៏បានអោយជួសជុលឡើងវិញ និងបានសាងសង់បន្តខាងមុខផ្ទះ ដំបូលនិងជញ្ជាំងស័ង្កសីរៀបចំកន្លែងកាត់សក់ឲ្យចៅប្រុសទី០២ មានចំណូល ដើម្បីជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃ និងសម្រាប់បន្តអនាគតរបស់ខ្លួន។

បន្ទាប់ពីជាងជួសជុលផ្ទះ និងសាងសង់តូបកាត់សក់រួចរាល់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី​ ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក ចុះទៅសួរសុខទុក្ខ និងនាំយកថវិកាបន្ថែមមួយចំនួនបង្គ្រប់ក្នុងការសាងសង់ និងជួសជុល ក៏ដូចជាឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតផងដែរ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកស្រី​ បានសម្ដែងនូវក្តីអាណិតអាសូរ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍកម្ពុជា ជូនចំពោះលោកយាយនិងចៅៗគួរឱ្យអាណិតទាំងអស់។

បន្ថែមលើសពីនោះ លោកស្រី​ បានទំនុកបម្រុងឲ្យចៅប្រុសទី០៣ទៅរៀនធ្វើជាងម៉ាស៊ីនត្រជាក់ ដើម្បីអនាគតខ្លួននិងសម្រួលជីវភាពលោកយាយ ព្រមទាំងបន្តធ្វើបង្គន់អនាម័យមួយបន្ថែមទៀតជូនលោកយាយនិងចៅៗផងដែរ។

លោកយាយ ឈាវ គឹមសៀង និងចៅទាំង០៤នាក់ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណក្រោមដំណក់ទឹកភ្នែក លោកស្រី​ ម៉េង វ៉ាន់ដានីន និងសមាជិកសមាគមនារីខេត្តត្បូងឃ្មុំទាំងអស់ ដែលបានជួយស្រោចស្រង់លោកយាយ និងចៅឱ្យមានទីជម្រកសមរម្យ ចៅៗឱ្យមានមុខរបរចិញ្ចឹមជីវិត និងបានជួយសម្រួលជីវភាពគ្រួសារ ឲ្យមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។

សូមជម្រាបថា លោកយាយ ឈាវ គឹមសៀង អាយុ៧៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជីវភាពក្រលំបាក មានមុខរបបដើរលក់នំប៉័ងនិងនំប៉ោង នៅក្នុងផ្សារខ្នារ ស្រុកត្បូងឃ្មុំ ដោយងើបលក់តាំងពីព្រលឹម ចំនេញបានត្រឹម៤០០០រៀលក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមចៅក្នុងបន្ទុក០៤នាក់ ក្នុងនោះប្រុស៣ ស្រី០១ កំព្រាតាំងពីតូចក្រូចឆ្មារ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ៕SRP

Read Previous

ទីបំផុត លោកលឹម ម៉ៅ អភិបាលរងស្រុងត្បែងមានជ័យ បានតំណែងជាឧត្តមសេនីយ៍ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

Read Next

អាជ្ញាធរ បួងសួងសូមពរសេចក្ដីសុខ បន្តសាងសង់ អគាររដ្ឋបាលខេត្តកំពង់ចាម