ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:១៧ ល្ងាច

អធិការរងស្រុកជ័យសែន ម្នាក់ រងការរិះគន់ថា បានរកស៊ីដឹកជញ្ជូនឈើ

ខេត្តព្រះវិហារ៖អធិការរងនគរបាលស្រុកជ័យសែនម្នាក់ បានទទួលរងការរិះគន់ថារកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយឈើទាំងនោះទំនងអត់ច្បាប់។
ជាក់ស្ដែងនៅយប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២០សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ធំបានចាប់រថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-9724 មួយគ្រឿង
ដឹកឈើប្រភេទស្រឡៅចេញពីទឹកដីខេត្តព្រះវិហារ ចំណុចកន្លែងលក់ក្រឡាននៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
សមត្ថកិច្ចថាម្ចាស់រថយន្តដឹកឈើខាងលើនេះឈ្មោះជឿន ជាអធិការរងនគរបាលស្រុកជ័យសែនខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថាលោកអធិការរងរូបនេះប្រើអំណាចក្នុងដៃ
អាចរកស៊ីដឹកជញ្ជូនឈើគេចពន្ធស្ទើរជារៀងរាល់យប់គឺដឹកជញ្ជូនចេញពីព្រៃឡង់ ដោយមិនញញើតអ្វីទាំងអស់។
ទៅយ៉ាងណាពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារពត័មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកជឿន អធិការរងនគរបាលស្រុកជ័យសែន បាននៅឡើយទេ នារសៀលថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីខេត្តព្រះវិហារគេនៅតែសង្កេតឃើញមានសកម្មភាពដឹកជញ្ជូនឈើបន្តកើតមានយ៉ាងអនាធិបតេយ្យបើទោះបីអាជ្ញាធរខេត្តព្រះវិហារលោកប្រាក់ សុវណ្ណ បានប្ដេជ្ញា ទប់ស្កាត់យ៉ាងណាក៏ដោយក៏សកម្មភាពដឹកជញ្ជូនឈើនៅតែអាចកើតមានដដែល៕SRP

Read Previous

បុរសញៀនសុរាម្នាក់ ស្លាប់នៅភូមិខ្វាវ ខេត្តសៀមរាប

Read Next

ភរិយាអភិបាលខេត្តសៀមរាប លើកទឹកចិត្ត ដល់ប្រជាកសិករ ដែលដាំដុះបន្លែ ផ្លែឈើ ដោយមិនប្រើសារជាតិគីមី