ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១:៤១ ព្រឹក

ទីបំផុត ដកមុខតំណែង លោក គឹម សុវណ្ណ ពីប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតលោក គឹម សុវណ្ណ ដែលបានក្ដោបក្ដាប់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ  ជាច្រើនឆ្នាំមកនេះត្រូវបានផ្លាស់ប្ដូរចេញនៅរសៀលថ្ងៃច័ន្ទទី២២ខែមិថុនានេះ។ពិធីផ្លាស់ប្ដូរនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោកស៊ុយសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថាលោកសុក ចាន់ថា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង។

សូមបញ្ជាក់ថាកន្លងទៅបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថាលោកគឹម សុវណ្ណ អតីតប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងបោយប៉ែត ក្នុងការបើកដៃឲ្យមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បានដោយរលូន។ ទោះយ៉ាងណាគេសង្ឃឹមថាលោកសុក ចាន់ថា អនុប្រធាន ដែលឡើងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មិនប្រព្រឹត្តរឿងអាស្រូវនោះទេ។

មានការកត់សម្គាល់ថា មួយរយៈកន្លងទៅនេះប្រធានមន្ទីរសាធារណការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ជាដើម ត្រូវបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ​ ដែលល្បីល្បាញរឿងអាស្រូវច្រើនឆ្នាំមកហើយនោះ ទើបតែមានការផ្លាស់ប្ដូរចេញ។ ជាមួយគ្នានោះដែរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ក៏ល្បីល្បាញរឿងអាស្រូវយ៉ាងខ្លាំងផងដែរដោយកន្លងទៅក៏ធ្លាប់បានសម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោស រឿងផ្លូវខូចមិនព្រមធ្វើ ប៉ុន្តែលោកសាំ ពិសិដ្ឋ នៅតែអាចរក្សាមុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន៕SRP

Read Previous

អាជ្ញាធរជាតិអប្សរា នៅតែបន្តរុះរើ តូបលក់ដូរ ឬផ្ទះដែលថាសាងសង់ដោយខុសច្បាប់

Read Next

ក្មេងអាយុ០៨ឆ្នាំម្នាក់ ទៅឃ្វាលគោ ដើររអិលធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់