ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

សម្តេច ហ៊ុន សែន ថ្លែងថា បានសរសេរលិខិត ទៅនាយករដ្ឋមន្ត្រី ឥណ្ឌា រួចហើយ ដើម្បីស្នើសុំ វ៉ាក់សាំងមមកចាក់ជូន ប្រជាពលរដ្ឋ

ផ្ទុះតវ៉ា ស្នេីអោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការបន្ថយ បុគ្គលិកចំនួន១៦១នាក់ របស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៦:១៣ ព្រឹក

ថ្នាក់លើ មើលរំលង រឿងអាស្រូវ របស់លោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ?

ភ្នំពេញ៖បើទោះបីជារឿងអាស្រូវជាច្រើនរបស់លោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ត្រូវបានលាតត្រដាងនិងល្បីល្បាញយ៉ាងណាក៏ដោយក៏រហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងអគ្គនាយកគយកម្ពុជា ហាក់បីមើលរំលងចំពោះបាតុភាពរបស់លោកកែវ វ៉ាន្នី ដោយមេគយខេត្តរូបនេះនៅតែរក្សាមុខតំណែងបានដោយរឹងមាំ។

ជុំវិញរឿងមិនប្រក្រតីរបស់លោកលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយជាបន្តបន្ទាប់ផងដែរ។យោងតាមបណ្ដាញសារព័ត៌មានបានចុះផ្សាយថាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយមួយចំនួននៅក្នុងខេត្តតាកែវ បានឲ្យដឹងថាលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានប្រើអំណាចប្រព្រឹត្តរឿងអាស្រូវយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ប្រធានការិយាល័យគយនៅច្រកភ្នំដិន ច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃជាដើម អាចមានការឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធពីទឹកដីយួនចូលទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង។ ការដែលប្រធានការិយាល័យគយតាមបណ្ដាច្រកខាងលើ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត ទំនងមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ​ វ៉ាន្នី ដែលជាប្រធានសាខាគយខេត្តតាកែវផងដែរ ទើបអ្វីៗដំណើរការយ៉ាងរលូន។

មន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះលោក កែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ អាចប្រព្រឹត្តអំពើពុករលួយតាមរយ:ឃុបឃិតជាមួយឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួន ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ ដោយលោក កែវ​ វ៉ាន្នី ទំនងបានឃុបឃិតឲ្យគយចល័តខេត្តតាកែវ។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីគយចល័តខេត្តតាកែវអាចតម្រូវយកលុយពីអាជីវករ បើទោះបីពួកគាត់បង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ។ ក្រុមគយចល័ត របស់ខេត្តតាកែវមិនដែលទប់ស្កាត់បង្ក្រាបទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់នោះទេ គឺគិតតែពីរឿងរាប់ក្បាលរថយន្តយកលុយតែប៉ុណ្ណោះ។

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ២បានឲ្យដឹងថាក្រុមគយចល័តបានឃុបឃិតឲ្យឈ្មួញខិលខូចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងបន្លែបង្ការ ចំណីអាហារមានអាចមានលាយសារធាតុគីមីពីទឹកដីយួន ចូលទឹកដីខ្មែរតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក គុណ ញឹម អគ្គនាយគយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះភាពមិនប្រក្រតីរបស់លោក កែវ​ វ៉ាន្នី អាចធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ទោះយ៉ាង ណាអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពីលោកកែវ​ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ នៅឡើយទេនៅល្ងាចថ្ងៃនេះ៕SRP

Read Previous

ស្នងការខេត្តសៀមរាប បដិសេធថា បុរសនេះ មិនមែន ជាមន្ត្រីក្របខណ្ឌ នគរបាលជាតិនោះទេ គាត់ជាប្រជាការពារ

Read Next

លោក នួន ច័ន្ទរិទ្ធ៖ បេសកកម្ម ដ៏សំខាន់ របស់ អគ្គនាយកដ្ឋានគយ គឺការប្រមូលចំណូល ដល់ថវិកាជាតិ