ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១២:៣៧ ល្ងាច

លោក នួន ច័ន្ទរិទ្ធ៖ បេសកកម្ម ដ៏សំខាន់ របស់ អគ្គនាយកដ្ឋានគយ គឺការប្រមូលចំណូល ដល់ថវិកាជាតិ

GoalPropertyService

ភ្នំពេញ៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នួន ច័ន្ទរិទ្ធ បានថ្លែងថា ការប្រមូលចំណូលនៅតែជាបេសកកម្មដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសារចំណូលដែលប្រមូលដោយគយបានចូលរួមចំណែកដ៏សំខាន់ដល់ថវិកាជាតិ។
លោកបានលើកឡើងយ៉ាងដូច្នោះក្នុងវគ្គបណ្តុះបណ្តាលស្តីពីចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ ដោយអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគយនិងរដ្ឋាករលើការងារចំណាត់ថ្នាក់ទំនិញ និងវិធានដើមកណើតទំនិញ ដែលជាការចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល ក៏ដូចជាអនុវត្តបានត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀងជាធរមានដែលកម្ពុជាជាសមាជិក។

បើតាមលោក នួន ច័ន្ទរិទ្ធ ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូល ចំណាត់ថ្នាក់ទំនិញជាប្រធានបអធិបតីភាពទសំខាន់ នៃការងារបច្ចេកទេសគយ ដែលមន្ត្រីគយគ្រប់រូបគួរយល់ដឹង ព្រោះការធ្វើចំណាត់ថ្នាក់ទំនិញ គឺជាការងារបច្ចេកទេសស្នូលរបស់គយចូលរួមចំណែកក្នុងការធានាប្រសិទ្ធភាព នៃការប្រមូលចំណូលបានត្រឹមត្រូវប្រកបដោយសមភាព ការចងក្រងស្ថិតិពាណិជ្ជកម្មទំនិញឱ្យមានគុណភាព រួមចំណែកក្នុងការកសាងគោលនយោបាយពន្ធនិងអាករជាដើម។

ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសជាច្រើននៅលើពិភពលោកមាននិន្នាការឈានទៅការកាត់បន្ថយរបាំងពន្ធគយរវាងប្រទេសជាដៃគូ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្តល់ភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍មកប្រទេសកំពុងអភិវឌ្ឍន៍ (GSP)។ វិធានដើមកំណើតទំនិញបានក្លាយជាប្រធានបទសំខាន់ដែលភាគី នៃកិច្ចព្រមព្រៀងប្រើប្រាស់ជាឧបករណ៍ដើម្បីចូលរួមកសាងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងការពារផលិតកម្មក្នុងស្រុករបស់ខ្លួនពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ផងដែរ៕SRP

Read Previous

ថ្នាក់លើ មើលរំលង រឿងអាស្រូវ របស់លោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ?

Read Next

លោកខៀវ កាញារីទ្ធ តែងតាំង លោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម