ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:០៨ ល្ងាច

អាជ្ញាធរខេត្ត ប្រាប់មន្ត្រី ចុះពិនិត្យប្រឡាយលូអូរស្ទឹងដើម្បីស្តារបង្វែរប្រព័ន្ធទឹកបញ្ចៀសការលិចលង់នៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ លោក ង៉ាន់ ភិរុណ អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានថ្លែងប្រាប់ដល់ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក មន្ទីរ អង្គ-ភាពជំនាញចុះពិនិត្យប្រព័ន្ធប្រឡាយ ស្ទឹង អូរ និងប្រព័ន្ធលូ ដើម្បីពិនិត្យលទ្ធភាពស្តារ និងបង្វែរប្រព័ន្ធ ទឹកដើម្បីបញ្ចៀសការលិចលង់នៅក្នុងក្រុងសៀមរាប និងតំបន់ងាយនឹងប្រឈមគ្រោះនឹកជំនន់។

លោកលោក ង៉ាន់ ភិរុណ ក៏បានសំណូមពរដល់ លោកទីប្រឹក្សា គ.ជ.គ.ម ធ្វើយ៉ាងណាជួយផ្តល់នូវ កំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងមធ្យោបាយផ្សេងៗសម្រាប់បម្រើការងារកម្មវិធីគ្រោះមហន្តរាយនៅតាមមូលដ្ឋាន អោយទាន់ពេលវេលា និងស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង-ស្រុក ដែលជាជនបង្គោល ឲ្យមានការយល់ដឹងបន្ថែមទៀតប្រកបដោយប្រសិទ្ធិភាពជានិរន្ត។

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសដឹកនាំប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនាម្សិលមិញក្នុងសាលប្រជុំ របស់រដ្ឋបាលខេត្តសៀមរាប។

សុំជម្រាបផងដែរថាបន្ទាប់ពីប្រជុំពិភាក្សាណែនាំរួចរាល់មក ក្រុមការងារក៏បានចុះទៅត្រួតពិនិត្យ មើលស្ថានភាពកន្លែងទីទួលមានសុវត្ថិភាព ដែលក្រុង ស្រុកបានត្រៀមសម្រាប់ដាក់ប្រជាពលរដ្ឋ ស្នាក់នៅបណ្តោះអាសន្នពីគ្រោះមហន្តរាយជាយថាហេតុណាមួយសរុបចំនួន ២១៨ កន្លែងផងដែរ៕SRP

Read Previous

សម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធ Video Conference

Read Next

ឃាត់ខ្លួនមនុស្ស១១នាក់ ករណីបង្រ្កាបទីតាំងជល់មាន់នៅក្រុងសៀមរាប