ព័ត៌មានទាន់ហេតុការណ៍ :

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៨:១៤ ព្រឹក

សម្ដេចហ៊ុន សែន ថ្លែងស្ដីពីការលើកកម្ពស់ តួនាទី ស្ត្រីក្នុងយុគ្គសម័យឌីជីថល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាសៀលនេះ នៅវិមានសន្តិភាព បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។

ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។

ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម, ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទោះយ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Information) ត្រូវបានចាត់ ទុកថាជាកាលានុវត្តភាព និង កាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការចូលរួមចំណែករបស់ស្ត្រក្នុងការ- ជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។

ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផលដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖

ទី១). បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។

ទី២). ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារីទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។

ទី៣). បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ទី៤). រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត តូចនិង មធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ជ្រាបច្ចេកវិទ្យា ឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល។

ទី៥). ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។

ទី៦). លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាងប្រទេសសមាជិកអាស៊ានទាំងអស់៕SRP

Read Previous

ពលរដ្ឋ៣៥គ្រួសារនៅក្នុងឃុំកំពង់ភ្លុកទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

Read Next

សម្តេច ហ៊ុន សែន ថ្លែងក្នុងការជួបពិភាក្សា រវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ ធុរកិច្ចអាស៊ាន (ASEAN BAC តាមរយៈប្រព័ន្ធវីដេអូ