ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៣៣ ព្រឹក

នាយករដ្ឋមន្ត្រី បន្តបង្ហាញប្រាប់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសៅរ៍ទី២៧ខែមិថុនានេះបានបន្តបង្ហាញប្រាប់ប្រជាពលរដ្ឋតាមរយ:ទំព័រផេកហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថាសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោកនិងតាមព្រលានយន្តហោះដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព(Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាយករដ្ឋមន្ត្រីបានបន្តថាចាប់តាំងពីថ្ងៃទី២០ខែឧសភាកន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន០៧នាក់ ហើយនៅថ្ងៃទី២៦ខែមិថុនាកន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី០៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់

សម្ដេចបានបញ្ជាក់ថាដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។សូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Read Previous

ស្លាប់ម្នាក់ភ្លាមៗ និងបីនាក់ទៀតរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយលើ

Read Next

ចាប់បានចោរម្នាក់ លួចម៉ូតូ របស់គ្រូបង្រៀន