ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ២:២៩ ល្ងាច

លោកស៊ុន ចាន់ថុល អះអាងថា ធ្វើផ្លូវក្នុងក្រុងសៀមរាប ឲ្យដូចក្រុងព្រះសីហនុ

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

លោករដ្ឋមន្ដ្រីបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។ លោកថាខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

បើតាមរដ្ឋមន្ដ្រីថាគម្រោងដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញគម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

រដ្ឋមន្ត្រីអះអាងយ៉ាងដូច្នោះនៅថ្ងៃសៅរ៍ទី២៧ខែមិថុនាម្សិលមិញក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោកទៀ សីហា អភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកទៀ សីហា បានថ្លែងថាការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

សូមជម្រាបថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាបផងដែរ៕SRP

Read Previous

លោកអ៊ុនចាន់ដា ចុះពិនិត្យការសាងសង់សួនច្បារ មាត់ទន្លេ ក្នុងក្រុងកំពង់ចាម

Read Next

ផ្សារចុងសប្តាហ៍ ត្រូវ​បាន​ អាជ្ញាធរខេត្តកំពង់ចាម រៀបចំ​ឡើង​ ដើម្បី​លើកស្ទួយផលិតផល របស់កសិករខ្មែរ