សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់
ខេត្តកំពង់ចាម៖លោកស្រីញូងចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកស្រីប៉ាងដានីអភិបាលរងខេត្តនិងជាប្រធានសាខាសមាគមនារីកម្ពុជា រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ សមាជិករដ្ឋសភានៅព្រឹកថ្ងៃទី៣០ខែមិថុនាម្សិលមិញបាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនដល់វត្តចំនួន២ គឺវត្តគង់វង្សរង្ស៊ី “ហៅវត្ត កោះកុក” និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
វត្តទាំងពីរទទួលបានរួមមាន៖ផ្កាស្រស់០៤កន្ត្រក់ សាដក់០៨ អង្ករ០៨បេ ទៀន០២គូ ទឹកសុទ្ធ០២កេស ទឹកក្រូច០៨កេស ទឹកត្រី១៥យួរទឹកស៊ីអ៊ីវ១៥យួរ មី១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត៣លានរៀល និងបច្ច័យប្រគេនព្រះសង្ឃ១លាន៦០ម៉ឺន៤ម៉ឺនរៀល។ឧបត្ថម្ភដល់ប្រជាការពារ១០ម៉ឺនរៀល ជូនលោកតា លោកយាយ៨០នាក់ ម្នាក់ទទួលបាន២ម៉ឺនរៀលផងដែរ៕SRP







