ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា គិតរហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋប្រមាណជាង៤ម៉ឺនគ្រួសារ ដែលកំពុងតែជួបបញ្ហាធ្លាក់ក្នុងជីវភាពក្រីក្រកម្រិត១-កម្រិត២។
លោកលោក អ៊ុន ចាន់ដា ថា
អាជ្ញាធរខេត្ត បានធ្វេីគោលការណ៍ទាំងនេះ ដោយបានណែនាំដល់អាជ្ញាធរឃុំ-សង្កាត់ ក៏ដូចជាក្រុមការងារចុះធ្វើការដោយផ្ទាល់ជាមួយនឹងមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច បានធ្វើការស្រង់ទិន្នន័យទាំងនោះយ៉ាងសុក្រឹតបំផុត ដោយមានការជួបសម្ភាសន៍ជាមួយនឹងអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋរស់នៅក្បែរខាងដែលដឹងរឿងពិតប្រាកដ ហេីយអាជ្ញាធរបានផ្ដល់ជូននូវប័ណ្ណក្រីក្រកម្រិត១-កម្រិត២ រហូតមកដល់ពេលនេះ គឺបានជាង២ម៉ឺន៥ពាន់គ្រួសារហេីយ ដែលគិតជាថវិកាសរុបអស់ជាង៤ពាន់លានរៀល ស្មើនឹងប្រមាណជា១លានដុល្លារអាមេរិក បេីគិតជាទូទៅសម្រាប់ខេត្តកំពង់ចាម គឺត្រូវការប្រេីប្រាស់កញ្ចប់ថវិកាប្រមាណជា២លានដុល្លា ដេីម្បីឧបត្ថម្ភដល់ពលរដ្ឋក្រីក្រកម្រិត១-កម្រិត២ ក្នុងខែមិថុនាកន្លងមកនេះ។
លោកថាទាំងនេះគឺជាទឹកចិត្តដ៏ប្រពៃមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីបញ្ហាសុខទុក្ខនៅគ្រប់កាលៈទេសៈ ដោយមិនបានបោះបង់ចោលបងប្អូនប្រជាពលរដ្ឋឡេីយ។
ការការថ្លែងយ៉ាងដូច្នេះនាពេលបានអញ្ជេីញចែកប័ណ្ណក្រីក្រកម្រិត១-កម្រិត២ ជូនប្រជាពលរដ្ឋ ៤៩៦គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ។
ការឧបត្ថម្ភថវិកាដេីម្បីចូលរួមសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងកំឡុងពេលបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តល់សាច់ប្រាក់ជូនតាមវីង ស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីុំ
សូមជម្រាបថា អ្នកដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ គឺជាអ្នកដែលមានប័ណ្ណក្រីក្រកម្រិត១ ឬកម្រិត២ ហើយ ដើម្បីទទួលបានប័ណ្ណនោះ អ្នកដែលគិតថាខ្លួនឯងក្រីក្រ ត្រូវទៅស្នើសុំប័ណ្ណនេះ នៅឯសាលាឃុំ ឬ សង្កាត់ បន្ទាប់មក បើពិនិត្យឃើញថា ស្ថានភាពអ្នកស្នើសុំនោះ ឆ្លើយតបទៅនឹងលក្ខន្តិកៈ ទើបគាត់ទទួលបានប័ណ្ណនោះ។ ប៉ុន្តែករណីខ្លះដូចជា នៅពេលក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ស្ថានភាពជីវភាពរបស់គាត់មិនស្ថិតនៅក្នុងលក្ខន្តិកៈទេនោះ គាត់នឹងមិនទទួលបានប័ណ្ណឡើយ ហើយរហូតមកដល់ពេលនេះ នៅតែទទួលការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការស្នើសុំប័ណ្ណក្រីក្រ៕SRP










