ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:៣៣ ល្ងាច

ជនបរទេសជាគ្រូបង្រៀនម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាបរយ:ពេលពីរថ្ងៃទើបដឹង

ខេត្តសៀមរាប៖ ជនជាតិបរទេស ជាគ្រូបង្រៀនម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប រយ:ពេលពីរថ្ងៃទើបដឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជួល ដែលមានទីតាំងស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ROBINSON DANIEL LEE ភេទ ប្រុស កើតថ្ងៃទី១៦-១២-១៩៥៦ ជនជាតិ ញូសឺឡែន កាន់លិខិតឆ្លងដែនលេខ EA៨៩៩១០៤ មុខរបរ គ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់រយៈពេលប្រហែល០២ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង។

សមត្ថកិច្ចបានបន្តថាសាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Read Previous

សម្ដេច ហ៊ុន សែន កំពុងដឹកនាំ កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី

Read Next

ប្រកាសប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបថ្មីជាផ្លូវការ