ព័ត៌មានទាន់ហេតុការណ៍ :

កូនប្រុស យកដងចប វាយសម្លាប់ឪពុកបង្កើត ត្រូវបានចាប់ខ្លួន

បញ្ចប់វិវាទ ដីរ៉ាំរ៉ៃ នៅក្រុងបាត់ដំបង តាមនយោបាយ ឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន

គ្រឿងចក្រ កំពុងសម្រុកកាយដីលក់ ដោយខុសច្បាប់ នៅឃុំអូតាគី ជំនាញថា «អត់ដឹងទេ»

មេព្រៃ បង្ក្រាបរថយន្តបែនដឹកឈើមួយគ្រឿងនៅស្រុកជាំក្សាន្ត

ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

លោកអ៊ុន ចាន់ដា ពិនិត្យគម្រោងវារីវប្បកម្មទំនប់ចកបឹងធំដើម្បីឲ្យពលរដ្ឋអាចចូលរួមចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារ

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «គំនិតនិងបញ្ញា ជាទុន ដំបូងនៃអាជីវកម្ម»

សម្ដេច ស ខេង ចេញសេចក្ដីសម្រេច បណ្ដេញបុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ចេញពីព្រះរាជាណាចក្រកម្ពុជា . ឯរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ កាសែតនេះ

បុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ ផ្សាយព័ត៌មានមិនពិត

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ មិថុនា ភូថង ជាអភិបាល ខេត្តកោះកុង សម្រាប់អាណត្តិទី២

ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ១១:២៣ ល្ងាច

ពលរដ្ឋលើកគ្នា រកមេឃុំឲ្យជួយដោះស្រាយ រឿងអ្នកមានអំណាចរំលោភយកដី តែមេឃុំ ជិះម៉ូតូគេចបាត់

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ក្នុងចំណោម៧០គ្រួសារ មកពីភូមិបាក់វែកឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២០  បានលើកគ្នាមកសាលាឃុំចុងកាល់  ដើម្បីអោយលោកមេឃុំជួយដោះស្រាយ រឿងក្រុមយោធា  បានដាក់គ្រឿងចក្រ០៥គ្រឿង  ធ្វើការឈូសឆាយរំលោភយកដីរបស់ពួកគាត់។ ប៉ុន្តែលោកមេ ឃុំ មិនបាននៅសាលាឃុំដើម្បីជួយដោះស្រាយជូនពួកគាត់នោះទេ ដោយជិះម៉ូតូគេចចេញទៅបាត់។

ប្រជាពលរដ្ឋបានលើកឡើងថាដីស្រែចំការរបស់ខ្លួន ត្រូវបានយោធានៅកងពលលេខ៤១  និងកងពលលេខ៤២ ដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ  កាយរានព្រៃរំលោភយកដីរបស់ពួកគាត់។

ករណីនេះប្រជាពលរដ្ឋ  បានសូមអំពាវនាវ ដល់សម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយដល់ពួកគាត់ផង ព្រោះពួកគាត់ប្រឈមនឹងការបាត់បង់ដីស្រែចំការ  សំរាប់បង្កបង្កើនផល  ដើម្បីចិញ្ចឹមជីវិត ដោយសារតែអ្នកមានអំណាច  នៅខេត្តឧត្ដរមានជ័យ  រំលោភយក។

ជុំវិញកការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោកមេ ឃុំ ចុងកាល់ បានប្រាប់អ្នកសារព័ត៌មានថា គ្រឿងចក្រចូលកាយដីព្រៃ  ជារបស់កងពលលេខ៤២ លោកឧ្ដមសេនីយ៍  ប៉ែន វ៉យ និងកងពល៤១  របស់លោកឧត្ដមសេនីយ៍ទោ  នាង ឃីម។

លោកមេ ឃុំ បានបន្តថាកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ ពេលដែលប្រជាពលរដ្ឋ មកដល់មុខសាលាឃុំនោះ គឺគាត់មិនបានរត់គេចនោះទេ គឺមានការរវល់ទៅវាស់វែងដីផ្លូវ ហើយពេលនោះ នៅសាលាឃុំក៏មានក្រុមការងារនៅទីនោះដែរ។ ចំពោះរឿងរ៉ាវដីធ្លីខាងលើនេះគាត់ក៏បានបញ្ជូនទៅដល់លោកអភិបាលស្រុករួចហើយ។

លោក រិទ្ធ ប៉ាក់ អភិបាលស្រុកចុងកាល់  បានអោយដឹងថា ដីដែលពលរដ្ឋចោទថា  ជាដីរបស់គាត់  ត្រូវបានគេរំលោភយកនោះ  គ្មានទេគឺដីនោះ  អតីតជាដីរបស់ក្រុមហ៊ុនទន្លេស៊ូគ័រ ចំនួន ៦០០០ហិចតា (ប្រាំមួយពាន់ហិកតា) សម្បទានសង្គមកិច្ចគ្រួសារអតីតយុទ្ធជនអស់  ២៦០០ហិកតា  (ពីរពាន់ប្រាំមួយរយហិចតា)  និងរៀបចំភូមិជូនពលរដ្ឋស្រះកែវ  ជាងមួយពាន់ហិចតា។ លោកបានបញ្ជាក់ថា  គ្មានដីពលរដ្ឋនៅតំបន់នោះទេ។

ទោះយ៉ាងណាពលរដ្ឋបានបញ្ជាក់ថាដីដែលពួកគាត់កាន់កាប់និងអាស្រ័យផលត្រូវបានអ្នកមានអំណាចឃុបឃិតគ្នា  រំលោភយកនោះ មិនស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជននោះឡើយ គឺនៅខាងក្រៅ ព្រោះគាត់ធ្លាប់ចូលរួមមើលការកំណត់ក្នុងផែនទីនោះដែរ។

 

បើតាមសេចក្ដីរាយការណ៍ថា  ដីនៅតំបន់នោះ  គឺអតីតរបស់ក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរាជរដ្ឋាភិបាលវិញ ក្រោយមករដ្ឋាភិបាលប្រគល់អោយក្រសួងកសិកម្ម។  ក្រសួងកសិកម្មបានប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ  ជាអ្នកគ្រប់គ្រង និងអោយស្ថានីយផ្សព្វផ្សាយដាំកូនឈើឡើងវិញ។  រហូតមកដល់ពេលនេះ អាចត្រីងៀតឈ្លៀតពង ត្រីក្នុងស៊ងកំពុងឈ្លៀតបណ្ដើរកូន ព្រោះអ្នកមានអំណាច  នៅក្នុងខេត្តឧត្ដរមានជ័យមួយចំនួនធំ កំពុងបំផ្លិចបំផ្លាញព្រៃឈើយកដីចែកគ្នា៕SRP

Read Previous

លោកយឹម​ ឆៃលី​ ប្រគេន​ទៀន​ព្រះវស្សា​ ចំនួន០៩វត្ត នៅក្នុងខេត្តកំពង់ចាម

Read Next

សម្ដេច ហ៊ុន សែន គ្រោងទៅវត្តចំពុះក្អែក នៅរសៀលថ្ងៃនេះ ដើម្បីនាំទ័យទាន ប្រគេនព្រះសង្ឃ កំពុងគង់ចូលព្រះវស្សា