ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:១៥ ព្រឹក

ស្រុក​កងមាស​ បន្តសាងសង់ផ្លូវដី ទៅ​ជា​ផ្លូវ​បេតុង

ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន៥គម្រោង​​ ស្មើ​នឹង​៥ឃុំ​ របស់​ស្រុក​កងមាស​ ត្រូវ​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​ ដេីម្បី​អនុវត្ត​ការ​ងារ​សាងសង់​​​​ នាព្រឹក​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ស្រុក​កងមាស​​​​​​​​​ ក្រោម​វត្តមាន​​លោក​ លោក​​​ ម៉ុក​ រ៉ាសឿន​ អភិបាល​រង​ស្រុក​កងមាស​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ និង​លោក​ពោយ​ សុខជា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ព្រមទាំង​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​។
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ម៉ុក​ រ៉ាសឿន​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការទាំងអស់​ ​ត្រូវ​អនុវត្ត​ការ​ងារ​គម្រោង​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ជា​សាធារណៈ​។
ក្នុង​នាម​តំណាង​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ចាម​ លោក​ ឡី​ មិច​ មាន​មតិ​លេីក​ឡើង​ថា​ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុង​អំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេស​ត្រូវ​លុបបំបាត់​ឲ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព​ឲ្យ​បានត្រឹមត្រូវ ទៅតាម​បទដ្ឋាន​លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំពាមជីកង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ក)​ ។
២-ឃុំ​ព្រែក​កុយ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦២៥ គ.ម ទទឹង ៥ម នៅភូមិគោហេរ​ ។
៣-ឃុំ​រកា​គយ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១២៥ គ.ម ទទឹង​ ៤ម នៅភូមិស្វាយតាហែន​ ។
៤-ឃុំ​រកា​អា​រ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៦៧៥ គ.ម ទទឹង ៤ម នៅភូមិព្រែកលីវទី៤​ ។
៥-ឃុំ​ស្តៅ​ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៥៣៦ គ.ម ទទឹង​ ៤ម នៅភូមិស្តៅ​ ។
ដោយ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​៥ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​៥គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​នោះ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ធ្វើ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ជាប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ផងដែរ​៕SRP

Read Previous

មេប៉ូលិស ស្រុកប្រាសាទបាគង ល្បីដោះលែង អ្នកលេងល្បែង អាចជាថ្នូរផលប្រយោជន៍

Read Next

ឈ្មួញដឹកឈើ នៅខេត្តព្រះវិហារ យ៉ាងគគ្រឹក តែថ្នាក់ខេត្តធ្វើមិនដឹង