ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:៥៨ ល្ងាច

ឧត្តមសេនីយ៍ឈុន ឆុន យកកម្លាំងដាក់ប៉ុស្ដិ៍ ឃាត់រថយន្តដឹកទំនិញ នាំឲ្យមាន ប្រតិកម្មយ៉ាងខ្លាំង

ភ្នំពេញ៖មានការលើកឡើងថាលោកឧត្តមសេនីយ៍ត្រី ឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានលិខិតបេសកម្មពិសេសក្លាយជាប្រធានក្រុមប្រតិបត្តិការប្រចាំខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងជាង១០នាក់ តាមរយៈការស្នើសុំពីគណៈបញ្ជាការឯកភាពខេត្ត សុំមកក្រសួងមហាផ្ទៃត្រូវការលោក ឈុន ឆុន សហការស្រាវជ្រាវបង្ក្រាប ទប់ស្កាត់ការរត់ពន្ធបទល្មើសសេដ្ឋកិច្ច។

យោងតាមប្រភពបានឲ្យដឹងថាតាមរយៈការអនុវត្តតួនាទី ភារកិច្ចក្រោមការដឹកនាំពីលោកផ្កាយ១ឈុន ឆុន ឈជើងនៅខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំងពីក្រុមហ៊ុនដឹកជញ្ជូន អាជីវករ ខណៈគាត់ដាក់កម្លាំងកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះលោកផ្កាយ១ ឈុន ឆុន បានបញ្ជាឱ្យកូនចៅដែលដាក់ប៉ុស្តិ៍(មានតុកៅអី) នៅចំណុចភូមិរំលោង សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទល់មុខសាលាគរុកោសល្យខេត្តកំពង់ស្ពឺ បានឃាត់ឡានដឹកទំនិញ ដោយចោទថា គ្មានពន្ធនាំចូល ប៉ុន្តែឡានគេដឹកទំនិញស្របច្បាប់ មានពន្ធត្រឹមត្រូវ ក៏មិនព្រមឱ្យចេញដំណើរ ឃាត់ទុក រួចខ្លួនចូលទៅផឹកស៊ីសប្បាយក្នុងហាង ធ្វើអោយអាជីវករ ឈឺចាប់ចំពោះនាយនគរបាលរូបនេះ អនុវត្តផ្ទុយពីតួនាទីភារកិច្ច។
ក្រុមអ្នកដឺកទំនិញបានលើកឡើងថា លោកផ្កាយ១ឈុន ឆុន បានសំណូមពរឱ្យទៅខាងស្នងការនគរបាលខេត្តកំពង់ស្ពឺ យករថយន្តដឹកទំនិញនោះ ទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាន តែខាងនគរបាលខេត្តកំពង់ស្ពឺយល់ឃើញថា គេដឹកទំនិញស្របច្បាប់ក៏មិនព្រមធ្វើតាមលោកផ្កាយ១ឈុនឆុន។
ក្រុមហ៊ុនដឹកជញ្ជូនបានបញ្ជាក់ថា៖ ការដឹកជញ្ជូនរបស់គាត់មានច្បាប់ ប៉ុន្តែលោកផ្កាយ១ ឈុន ឆុន ទាមទាររកអាជ្ញាប័ណ្ណនាំទំនិញចូល បង្កាន់ដៃពន្ធច្បាប់ដើម មិនយកឯកសារ Copy ។ ខាងក្រុមហ៊ុនបន្តថា៖ បង្ហាញឯកសារអស់ហើយនៅតែមិនអនុញ្ញាតឱ្យទៅ ម្យ៉ាងទៀតបង្កាន់ដៃបង់ពន្ធចេញដោយគយមាត់ច្រក គាត់មិនស្គាល់ផង បែជាចោទថាដឹកទំនិញគេចពន្ធ។ ក្នុងបង្កាន់ដៃបង់ពន្ធ បានបញ្ជាក់យ៉ាងច្បាស់ពីគយមាត់ច្រកចេញបង្កាន់ដៃបង់ពន្ធ នូវទំនិញប្រភេទរួមមាន៖ ១-ម្សៅទុយោ(PVC) ២-ភេសជ្ជៈគោគល់ ៣-ត្រង់ហ្វូរ ។ ទីបំផុតលោកផ្កាយ១ ឈុន ឆុន បន្តកាក់ឡានតាំងពីម៉ោងជិត១០យប់ថ្ងៃទី៦ ខែកក្កដារហូតដល់ម៉ោង៣ទាបភ្លឺថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០បានអនុញ្ញាតឱ្យបើកចេញ។

ជុំវិញករណីនេញបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈុន ឆុន អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅឡើយទេ ប៉ុន្តែលោកឈុន ឆុន បានឱ្យអង្គភាព«នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ ខែកក្កដា និងតាមប្រព័ន្ធ Telegram កន្លងទៅថា៖ លោកមិនបានដាក់ប៉ុស្តិ៍ កុងត្រូល បារាសនោះឡើយ។ ការឃាត់រថយន្តខាងលើដោយសារស្រាវជ្រាវមានតម្រុយថា មានដឹកទំនិញប្រភេទ ត្រង់ហ្វូរអត់បង់ពន្ធ១តំលៃរាប់ម៉ីនដុល្លារ ហើយលោកមានបេសកម្មត្រឹមត្រូវ តាមដានធ្វើកិច្ចការនេះជិត១ឆ្នាំបានសម្រេចឃាត់ឆែកឆេរ។ ផ្ទុយទៅវិញក្រុមហ៊ុនហ៊ុនដឹកជញ្ជូនបានបញ្ជាក់ និងបង្ហាញពីបង្កាន់ដៃបង់ពន្ធត្រឹមត្រូវ ដែលចេញដោយគយមាត់ច្រក និងបង់ពន្ធ (FORMD)ហើយខ្លួនជាសមត្ថកិច្ចមិនស្គាល់ថាលិខិតនេះជាឯកសារប្រតិវេទន៍គយផង។
បន្ទាប់ពីឃាត់រថយន្ត លោក ឈុន ឆុន បានបញ្ជាឱ្យខាងក្រុមហ៊ុនដឹកជញ្ជូន ទៅប្រាប់គយមាត់ច្រកអោយយកឯកសារដោយផ្ទាល់មកជួបគាត់ថែមទៀតផង។

លោកផ្កាយ១ ឈុន ឆុន បានបញ្ជាក់ថា៖ ការដឹកនាំកម្លាំងចុះមកបេសម្មនេះ គឺលោកបានយកឯកសារទៅតម្កល់នៅ ស្នងការ ព្រះរាជអាជ្ញា សាលាខេត្ត ព្រមទាំងតាមអធិការដ្ឋានក្រុង-ស្រុក ទាំងអស់ និងនៅនាយកដ្ឋាន។ ក្នុងនោះលោកអនុវតាម លិខិតបញ្ជា ស្តីពីវិធានការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ របស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៤ និងសេចក្តីជូនដំណឹងស្តីពីការ ពង្រឹងវិធានការអនុវត្តច្បាប់ចរាចរណ៍ស្តីពី ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។

លោកបន្តថា មិនមែនលោកដាក់ប៉ុស្តិ៍ ហើយឃាត់ឡានរួចទៅផឹកស៊ីទេ ការពិតគ្រាន់តែរៀបតុកៅអីអោយមន្ត្រីអង្គុយធ្វើការ ពិនិត្យមើលឯកសារ ដោយឡែកលោកក៏ទៅអង្គុយក្នុងហាង ដោយសារឈ២ម៉ោងចុកជើង រកកន្លែងសម្រាកអង្គុយប៉ុណ្ណោះ។

បើតាមប្រភពខ្លះបង្ហើបថា៖ លោកផ្កាយ១ ឈុន ឆុន មានលិខិតបេសកម្មក៏ពិតមែន តែកូនចៅគាត់ជាង១០នាក់នោះ គ្មានលិខិតបេសកម្ម ឬទទួលស្គាល់ពីអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឡើយ។ ក្នុងករណីនេះអង្គភាព «នគរដ្រេហ្គន»មិនអាចសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ដោយទូរស័ព្ទចូល ជំនួយការបញ្ជាក់ថាគាត់កំពុងជាប់រវល់និងមិនហ៊ានធ្វើការបកស្រាយអ្វីឡើយ។

ជុំវិញករណីនេះនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឱ្យដឹងតាមទូរស័ព្ទថា៖ចំពោះនគរបាលនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យត្រឡប់មកចូលកន្លែង៥ឆ្នាំហើយ ចៀសវាងការថ្នាំងថ្នាក់ណាមួយពីប្រជាពលរដ្ឋ។ ចំពោះករណីលោក ឈុន ឆុន វិញលោកបានឆែកទៅខាងនាយកដ្ឋានហើយ ដោយសារមានបញ្ជាបេសកម្មត្រឹមត្រូវ តែលោកកែសម្រួលឡើងវិញ ទោះមានបញ្ជាបេសកម្មក៏ដោយក៏មិនមានដាក់ប៉ុស្តិ៍ឱ្យត្រួតពិនិត្យចឹងដែរ។
សូមបញ្ជាក់ថា៖ ប្រសិនបើលោក ឈុន ឆុន ដាក់ប៉ុស្តិ៍ដូចក្នុងរូបភាព និងតាមអះអាងពីអាជីវករ ក្រុមហ៊ុនដឹកជញ្ជូន ដូចយប់ថ្ងៃទី៦ ខែកក្កដា កន្លងទៅឃាត់ឡានបន្តកន្ទុយដល់ទៅ៣គ្រឿង មានឡានស៊ីម៉ង់ត៍ ឡានដឹកកំណាត់ និងឡានដឹកទំនិញ ១-ម្សៅទុយោ(PVC) ២-ភេសជ្ជៈគោគល់ ៣-ត្រង់ហ្វូរ នោះជាការខុសឆ្គង ខណៈការដឹកជញ្ជូនមានច្បាប់។ ម្យ៉ាងទៀតបើជាទំនិញនោះ គេចពន្ធក៏ត្រូវសហការជាមួយជំនាញ គយនិងរដ្ឋារ តំណាងអយ្យការ ប៉ុន្តែខាងគយបានផ្ញើបង្កាន់ដៃបង់ពន្ធឱ្យម្ចាស់ទំនិញយកទៅបង្ហាញលោកផ្កាយ១ឈុន ឆុន ហើយបែជាគាត់បញ្ជានិងតម្រូវអោយហៅគយមាត់ច្រកយកឯកសារប្រតិវេទន៍មកឱ្យគាត់ដោយផ្ទាល់។ នេះបើតាមការលើកឡើងពីក្រុមហ៊ុនដឹកជញ្ជូន បច្ចុប្បន្នទីតាំងខាងលើនោះបានដកវិញហើយ។

សូមរំលឹកថាយ៉ាងតិច៥ឆ្នាំកន្លងផុតទៅ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យដកខ្លួនពីតាមបណ្តាខេត្ត ដែលប្រចាំការ មកកាន់អង្គភាពវិញ គឺមកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្នុងនោះនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន ពីមុនជានាយសេនាធិការ អគ្គស្នងការនគរបាលជាតិ បានយកបទបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការ តម្រូវអោយនាយនគរបាលទាំងអស់ត្រូវវិញត្រឡប់មកកាន់អង្គភាព ហើយក្នុងករណីរឹងរូស មិនបានអនុវត្តតាមបទបញ្ជា គឺឱ្យកម្លាំងស្នងការតាមបណ្តាខេត្តចាត់វិធានការឃាត់បញ្ជូនមកអង្គភាពផងដែរ។
តាំងពីពេលនោះមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ឈប់ការចេញលិខិតបេសកម្មជូន លើកលែងតែលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានលិខិតបេសកម្មក្នុងរយៈពេល៣ខែម្តង៕SRP

Read Previous

ស្រុក​ចំការ​លើ​ បេីក​ការ​ដេញ​ថ្លៃ​ ស្ថាបនាផ្លូវ៥គម្រោង

Read Next

លោក សក់ សេដ្ឋា បំភ្លឺករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនជាមួយបណ្តាញសារព័ត៌មាន