ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:២៨ ល្ងាច

លោក សក់ សេដ្ឋា បំភ្លឺករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនជាមួយបណ្តាញសារព័ត៌មាន

ភ្នំពេញ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការបានផ្តល់កិច្ចសម្ភាសន៍ ដើម្បីបំភ្លឺជូនបណ្តាញសារព័ត៌មានស្តីពីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែន កាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងទៅ ដូចខាងក្រោម៖

សំនួររបស់សារព័ត៌មាន – តើព័ត៌មានអំពីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅពេលណា? តើក្រសួងមហាផ្ទៃបានទទួលព័ត៌មានដោយរបៀបណា?

ប្រសាសន៍ លោក សក់ សេដ្ឋា៖ ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាមបានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ពការពារ ព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩(COVID-19) ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរជាភាសាវៀតណាមថា«ប៉ុស្តិ៍ទប់ស្កាត់ជម្ងឺកូវីដ១៩»។

សំនួររបស់សារព័ត៌មាន – ក្រោយទទួលបានព័ត៌មានអំពីការបោះតង់របស់ភាគីវៀតណាមចូលតំបន់ព្រំដែន តើក្រសួងមហាផ្ទៃបានចាត់វិធានការអ្វីខ្លះ?

ប្រសាសន៍ លោក សក់ សេដ្ឋា៖ ពាក់ព័ន្ធនឹងសកម្មភាពបោះតង់របស់ភាគីវៀតណាម ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន សហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។ ជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួន ថយក្រោយ។ ទន្ទឹមនេះ ភាគីវៀតណាមបានឆ្លើយតបមកអាជ្ញាធរកម្ពុជាថាវៀតណាមនឹងរុះរើតង់ទាំងនោះ ចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃក៏បានស្នើគណៈកម្មាធិការចំរុះកិច្ចការព្រំដែនដើម្បីពិភាក្សា ចរចាជាមួយភាគីវៀតណាមឱ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែលនៅតាមបណ្តោយព្រំដែនដែលពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោលរួច តាមរយៈលិខិតលេខ១៥៧៩សជណ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ជាការឆ្លើយតបគណៈកម្មាធិការចំរុះកិច្ចការព្រំដែនបានស្នើមកក្រសួងមហាផ្ទៃផ្តល់នូវចំនុចនិយាមការនៃទីតាំងបោះតង់របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុងបូកសរុបផ្ទៀងផ្ទាត់និយាមការទាំងនោះដើម្បីផ្តល់ជូនគណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ចែងតាមសមត្ថកិច្ច។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កន្លងមកផ្អែកតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើកំណត់ទូតទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាពបោះតង់របស់ភាគីវៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥, និងនៅតាមបណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ ២៤៧-២៥៣ និងទាមទារភាគីវៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែលនៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតីនៃប្រកាសព័ត៌មានរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។

សំនួររបស់សារព័ត៌មាន – ក្រោយពីការចាត់វិធានការទាំងនេះ តើក្រសួងមហាផ្ទៃទទួលបានលទ្ធផលអ្វី និងមានវិធានការបន្តអ្វីខ្លះ?

ប្រសាសន៍ លោក សក់ សេដ្ឋា៖ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ក្នុងនោះ តង់ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏មានវិធានការបន្តដូចខាងក្រោម :

– ស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ចៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។

– ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគី វៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។ រដ្ឋបាលខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ៕SRP

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

Read Previous

ឧត្តមសេនីយ៍ឈុន ឆុន យកកម្លាំងដាក់ប៉ុស្ដិ៍ ឃាត់រថយន្តដឹកទំនិញ នាំឲ្យមាន ប្រតិកម្មយ៉ាងខ្លាំង

Read Next

អធិការនគរបាល ស្រុកប្រាសាទបាគង បដិសេធ ការចោទថា បង្ក្រាបល្បែងស៊ីសង ចាប់មនុស្សជំរិតទារប្រាក់