ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៥:២៤ ល្ងាច

ការចិញ្ចឹមសត្វទា យកស៊ុតនិងសាច់ក្នុងខេត្តតាកែវ មានការកើនឡើង

ខេត្តតាកែវ៖ការចិញ្ចឹមសត្វទាយកស៊ុត និងសាច់នៅខេត្តតាកែវមានការកើនឡើង ខណៈមានតម្រូវការច្រើន ដែលធ្វើឱ្យអ្នកចិញ្ចឹមងាយស្រួលលក់ ហើយបានជួយសម្រួលដល់ជីវភាពរបស់ប្រជាកសិករ ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ មានប្រសាសន៍ថា ស្របពេលដែលមានការរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម បានជំរុញដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមសត្វនិងដុះដំណាំចម្រុះផ្សេងៗ ដើម្បីជួយដល់ជីវភាពគ្រួសារ ហេតុនេះទើបកសិករបានបង្កើនការចិញ្ចឹមសត្វទាបន្ថែម ខណៈដែលបច្ចុប្បន្នកំពុងមានទីផ្សារល្អទាំងស៊ុត ទាំងសាច់។

លោកបានបន្តថា ការចិញ្ចឹមទាមានការបែងចែកជា២ប្រភេទ គឺការចិញ្ចឹមនៅក្នុងកសិដ្ឋាន និងការចិញ្ចឹមលក្ខណៈគ្រួសារ (ហ្វូង) ដោយការចិញ្ចឹមក្នុងកសិដ្ឋានមានលក្ខណៈងាយគ្រប់គ្រងជាងការចិញ្ចឹមជាហ្វូង ប៉ុន្តែការចិញ្ចឹមជាហ្វូងមានលក្ខណៈងាយស្រួល ដោយកសិករគ្រាន់តែប្រលែងវាទៅក្នុងស្រែ ដែលបានច្រូតកាត់រួចដើម្បីឲ្យវាដើរស៊ីចំណី ។

ខេត្តតាកែវយើងនេះ ការចិញ្ចឹមទាគឺមានការចិញ្ចឹមនៅក្នុងកសិដ្ឋាន ហើយនិងការចិញ្ចឹមទាជាហ្វូងនៅក្នុងស្រែតែម្ដង គឺឲ្យតែដល់រដូវច្រូតកាត់គឺកសិករតែងតែដឹកយកទៅដាក់តាមស្រែ ហើយនៅពេលដែលយើងបានបូមទឹកដាក់ស្រែទៅគឺវាចុះស៊ី ដែលគេហៅថា ស្រូវវាជ្រុះទៅក្នុងស្រែហ្នឹង ហើយនិងវាអាចស៊ីក្ដាម ខ្យង ខ្ចៅអីហ្នឹង ដែលមាននៅក្នុងស្រែនេះ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមទាក្នុងខេត្តតាកែវ មាន១៧កសិដ្ឋាន និងចិញ្ចឹមជាលក្ខណៈគ្រួសារ មាន៧២ហ្វូង ដែលទាលក់បានក្នុង១ថ្ងៃរាប់ពាន់ក្បាលដែលមានតំលៃជិត១ម៉ឺនរៀលក្នុង១គីឡូក្រាម និងស៊ុតក្នុង១ថ្ងៃអាចប្រមូលបានរាប់សែនគ្រាប់ ដែលមានតំលៃពី៣០០រៀលទៅ៥០០រៀលក្នុង១ស៊ុតទៅតាមប្រភេទស៊ុត ដែលចែកចេញជា៣ប្រភេទ មានស៊ុតធម្មតា ស៊ុតកូន និងសំរាប់ភ្ញាស់ធ្វើពូជ៕SRP

Read Previous

អធិការនគរបាល ស្រុកប្រាសាទបាគង បដិសេធ ការចោទថា បង្ក្រាបល្បែងស៊ីសង ចាប់មនុស្សជំរិតទារប្រាក់

Read Next

លោក ឌិត សេរីរ័ត្ននា ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ ខេត្តសៀមរាប បានទទួលមរណភាព