ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៤០ ល្ងាច

មេគយច្រកបុសមន ប្រើអំណាចឲ្យកូនចៅ ប្រមូលលុយពីអាជីវករ ដឹកទំនិញ តាមរបៀបពុករលួយ

ភ្នំពេញ៖យោងតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីបុសមន បានឲ្យដឹងថា កាលជំនាន់លោក ខៀវ សារឿន នៅធ្វើជាប្រធានសាខាគយខេត្តស្វាយរៀង បានបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ប្រើអំណាចរបស់ខ្លួនឲ្យកូនចៅប្រមូលលុយពីអាជីវករតាមអំពើចិត្ត។ ឥឡូវនេះនៅពេលដែលលោក ហេង សំបូរ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តស្វាយរៀង ក៏នៅតែបណ្តោយឲ្យ​លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន បន្តប្រមូលលុយតាមរបៀបពុករលួយដដែល។ លើសនេះទៅទៀតលោក ឃុត សាលីន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញក្លែងក្លាយយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារ។

ប្រភពពីប្រជាពលរដ្ឋនិងក្រុមអាជីវករដែលនាំទំនិញពីវៀតណាមចូលតាមច្រកទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នមានមនុស្សរបស់លោក ឃុត សាលីន ឈរនៅខាងមុខរបងស្នាក់ការការិយាល័យគយនិងរដ្ឋាករបុសមន ប្រមូលលុយពីពួកគាត់តាមរបៀបពុករលួយយ៉ាងងងើល។ ប្រភពបានឲ្យដឹងទៀតថា អ្នកដឹក​ទំនិញតាមម៉ូតូត្រូវបង់១ម៉ឺនរៀល អ្នកដឹកទំនិញតាមរ៉ឺម៉កម៉ូតូ គេយក៤ម៉ឺនរៀលទៅ១០ម៉ឺនរៀល ហើយអ្នកដឹកទំនិញតាមគោយន្ត និងរ៉ឺម៉កធំៗត្រូវបង់ពី១០ម៉ឺនរៀលទៅ៨០ម៉ឺនរៀល តាមទំហំរ៉ឺម៉ក ទំហំត្រាក់ទ័រនិងបរិមាណទំនិញ។

ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថារាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ ដោយអ្នកប្រមូលលុយប្រាប់ពួកគាត់ថា ធ្វើតាមបញ្ជារបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន។

បើតាមការបង្ហើបពីមន្ត្រីគយនិងខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថា កន្លងមកការដែលលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ហ៊ានប្រើអំណាចឲ្យមន្ត្រីខ្លួនប្រមូលលុយមិនញញើតគឺដោយសារអាងមានលោក ខៀវ សារឿន អតីតប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវយ៉ាងពេញបន្ទុករបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ជារឿងមិនអាចបិទបាំងបានឡើយ។ ពាក់ព័ន្ធករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីលោកឃុត សាលីន បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Read Previous

លោកហ៊ុន ម៉ាណែត៖ ប្រទេសជាតិរឹងមាំ គឺផ្អែកលើវិស័យការពារជាតិខ្លាំង

Read Next

ពលរដ្ឋ បោះបង្គោលលើព្រំដីកេរ្តិ៍ អាជ្ញាធរឃុំរាប មិនអនុញ្ញាត