ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:២៧ ព្រឹក

លោកស៊ុនចាន់ថុល៖បញ្ហាកូវីដ១៩បានក្លាយជាឧសគ្គរារាំង ការដឹកជញ្ជូនសម្ភារ សម្រាប់បំពាក់ នៅតាមការិយាល័យច្រកចេញចូលតែមួយ

ភ្នំពេញ៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថាបញ្ហាកូវីដ១៩ បានក្លាយជាឧសគ្គរារាំងការដឹកជញ្ជូនសម្ភារមួយចំនួន សម្រាប់បំពាក់នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្តជូនពលរដ្ឋហើយថាបញ្ហានេះបានធ្វើឱ្យការដាក់ឱ្យដំណើរការក៏ត្រូវពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២០។

លោកស៊ុន ចាន់ថុលបន្តថានៅក្នុងដំណាក់កាលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ។

លោកបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ស ខេង ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណប័ណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណប័ណ្ណពេលស្នើសុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណប័ណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្រ្តីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។

លោកបានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃអង្គារទី១៤ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមវត្តមានរបស់សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេចស ខេង បានថ្លែងថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងទទួលខុសត្រូវ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណប័ណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម។

ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលដល់ដំណាច់ឆ្នាំ២០២០ សម្រាប់ការបំពាក់សម្ភារបម្រើឱ្យការផ្ដល់សេវាចុះបញ្ជីយានយន្តដោយសារបញ្ហាកូវីដ១៩នោះ សម្ដេចស ខេង បានមានប្រសាសន៍ឯកភាពតាមសំណើ និងបានផ្ដល់ការណែនាំកិច្ចការសំខាន់ៗមួយចំនួនទៀតសម្រាប់ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន៕SRP

 

Read Previous

នាយករដ្ឋមន្ត្រី ប្រកាសឲ្យ ឈប់សម្រាក០៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

Read Next

សម្តេច ស្នើឱ្យអាជ្ញាធរ បង្កើតសហគមន៍ អ្នកចឹញ្ចឹមត្រី ដើម្បីងាយស្រួល តតាំងថ្លៃជាមួយឈ្មួញ ក្នុងការកំណត់តម្លៃ