ខេត្តកំពង់ចាម៖លោកស្រី ឯម ថាវី ប្រធាន មន្ទីរ កិច្ចការនារី ខេត្តកំពង់ចាម និងលោកស្រី ប៊ុន គន្ថា អភិបាលរងស្រុកស្ទឹងត្រង់ បានអញ្ជើញ ចូលរួមបើកវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃ ស្តី ពី បទដ្ឋានអប្បបរមា សម្រាប់ការផ្ដល់ប្រឹក្សាមូលដ្ឋាន ដល់ស្ត្រីនិងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានធ្វើឡើងនាព្រឹកថ្ងៃ ទី១៤ខែកក្កដាឆ្នាំ២០២០ នៅសាលាស្រុកស្ទឹងត្រង់ ដោយមានការ អញ្ជើញចូលរួមពីលោកអ៊ូ ចាន់ធឿន អនុប្រធានមន្ទីរកិច្ចការនារី លោកមេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាពទាំង១២ឃុំ និង មន្ត្រី ពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថាគោលបំណងវគ្គ៖អ្នកផ្ដល់សេវាមាន ជំនាញដេីម្បីអាចអនុវត្តទៅតាមបទដ្ឋានអប្បបរ មារ សម្រាប់ការផ្ដល់ប្រឹក្សាជាមូលដ្ឋានដល់ ស្រ្តី និងក្មេងស្រីរងគ្រោះដោយសារអំពើហិង្សាទាក់ទង នឹងយេនឌ័រ។
បទដ្ឋានទាំង១១ការផ្តល់ប្រឹក្សាជាមូលដ្ឋានមាន ដូចជាការជម្រុញឲ្យមានការចូលរួមពីស្រ្តីរងគ្រោះ នៃអំពើហិង្សាការរៀបចំផែនការសុវត្ថិភាពជនរងគ្រោះនៃអំពើហិង្សាការផ្ដល់ព័ត៌មានពីសេវានិងការ ឆ្លើយតបដល់ជនរងគ្រោះការផ្ដល់ជម្រើសការធ្វើ ការសម្រេចចិត្តនិងការកំណត់ដោយខ្លួនឯងភាព ជាឯកជននិងការរក្សាការសម្ងាត់ការស្គាល់ខ្លួនឯង របស់ផ្តល់សេវាក្រមសីលធម៌ក្នុងការទំនាក់ទំនង ការ បង្កើតបណ្តាញ និងការបញ្ជូនរវាងអ្នកផ្តល់សេវាការថែទាំខ្លួនឯងរបស់អ្នកផ្តល់សេវាការ ចុះអភិបាលកិច្ច និងការគាំទ្រដោយអ្នកជំនាញ និងការទទួលបានបណ្តុះបណ្តាល។
ឆ្លៀតក្នុងឱកាសនោះដែរមន្ទីរកិច្ចការនារីនិង អាជ្ញាធរស្រុកស្ទឹងត្រង់ក៏បាននាំយកអំណោយជាសម្ភាររបស់UNFPA ចែកជូនប្រជាពលរដ្ឋ ក្រីក្រ និងជនងាយរងគ្រោះចំនួន១២គ្រួសារមកពីតាម បណ្ដាឃុំនៅក្នុងស្រុកស្ទឹងត្រង់ដែលមានដូចជា សារ៉ុង ក្រមា សាប៊ូ ថ្នាំដុះធ្មេញ ច្រាសដុះធ្មេញ ជែលលាងដៃ និងក្រដាស ខិត្តប័ណ្ណផ្សព្វផ្សាយ អំពីការធ្វើអនាម័យផងដែរ៕SRP







