ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:២៦ ល្ងាច

ក្រុមមន្ត្រី ចុះស្រាវជ្រាវ រកបទល្មើសព្រៃឈើ នៅក្នុងក្រុមហ៊ុនសៀម៉ុន ក្រោយធ្លាយភាពមិនប្រក្រតី

ភ្នំពេញ៖ក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្មចំនួន០៨រូប
បានចុះពង្រឹងការអនុវត្តច្បាប់ ពិនិត្យស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានបទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុន សៀ ម៉ុន (ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ.ឌីវេឡុបម៉ិន ឯ.ក
ដែលមានទីតាំងស្ថិតក្នុងខេត្តស្ទឹងត្រែង ក្រោយបែកធ្លាយភាពមិនប្រក្រតីតាមបណ្ដាញសារព័ត៌មានថា ក្រុមហ៊ុន សៀម៉ុន បានបង្វែរឈើឲ្យស្របច្បាប់។
នេះបើយោងលិខិតបញ្ជាបេសកកម្មលេខ៣៧៩ រ ព.នរផ.ប ចុះថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលមានចុះហត្ថលេខាដោយ លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ។
សូមរំលឹកថាការចាត់តាំងមន្ត្រីរដ្ខបាលព្រៃឈើឲ្យចុះទៅស្រាវជ្រាវបទល្មើសក្នុងក្រុមហ៊ុនសៀ ម៉ុន បន្ទាប់ពីមានបណ្តាញព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយថា មានការសង្ស័យមានឈ្មួញឈើដែលមានងារជាឧកញ៉ាម្នាក់ បានកាប់ឈើពីខាងក្រៅក្រុមហ៊ុនរួចដឹកជញ្ជូនចូលក្នុងដីក្រុមហ៊ុន សៀ ម៉ុន ទីតាំងស្ថិតក្នុង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឲ្យក្លាយជាឈើស្របនិងច្បាប់។
ពាក់ព័ន្ធទៅនឹងបណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន សៀ ម៉ុន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន សៀ ម៉ុន បានចេញលិខិតបំភ្លឺ តាមរយៈលោកមេធាវី ហេង សុទ្ធារ៉ា ដោយបានធ្វើការបដិសេធ និងបញ្ជាក់ថា ក្រុមហ៊ុនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ គឺក្រុមហ៊ុនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមលិខិតអនុញ្ញាតលេខ ៤៥១ សជណ.កស ចុះថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ ៥០៦៩ សកស ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឈូសឆាយសំអាតដីប្រមូលផលឈើ និងអនុផលព្រៃឈើ តែក្នុងតំបន់១ និងតំបន់៦B នៃស្ថានីយដាំឈើសៀមប៉ាងតែប៉ុណ្ណោះ ដើម្បីរៀបចំសម្រាប់ដាំដើមឈើឡើងវិញ តាមផែនការរបស់ក្រុមហ៊ុន។
ជុំវិញមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅស្រាវជ្រាវរកបទល្មើសក្នុងក្រុមហ៊ុនសៀ ម៉ុន នៅមិនទាន់ដឹងថាលទ្ធផលនៃការចុះពង្រឹងការអនុវត្តច្បាប់ ពិនិត្យស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានបទល្មើសព្រៃឈើនៅក្រុមហ៊ុន សៀ ម៉ុន ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នឹងទទួលបានលទ្ធផលយ៉ាងណានោះឡើយ៕SRP

Read Previous

ក្រុមមន្ត្រីជាន់ខ្ពស់ ចុះស្រាវជ្រាវ រកបទល្មើសព្រៃឈើ នៅក្នុងក្រុមហ៊ុនសៀម៉ុន ក្រោយធ្លាយភាពមិនប្រក្រតី

Read Next

ចងក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក នៅក្រុងសៀមរាប