ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៨:១៣ ល្ងាច

ឆ្នាំ២០២៥ ពលរដ្ឋ គ្រប់សហគមន៍ ទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់

ខេត្តសៀមរាប៖ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តថ្លែងថាដើម្បីសម្រចបាននូវទស្សនវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់។ លោកថាខេត្តសៀមរាបត្រូវការកំណើនផ្នែកទឹកស្អាតអនាម័យក្នុងរង្វង់យ៉ាងតិច ៥%-៦% ក្នុងមួយឆ្នាំ។ ដូចនេះ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយបន្តដល់អ្នកពាក់ពន្ធ័នានា ធ្វើយ៉ាងណាជួយបញ្ជ្រាប ផែនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅក្នុងផែនការអភិវឌ្ឍន៍ ក្រុង ស្រុក ឃុំ សង្កាត់ និងត្រូវលើកជាគម្រោងអាទិភាពក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ង៉ាន់ ភិរុណ បន្តថាកិច្ចប្រជុំនេះ ជាការពង្រឹងតួនាទី ភារកិច្ចរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ព្រមទាំងធ្វើការបូកសរុបការងារឆមាសទី១ ឆ្នាំ២០២០ និង ពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពរបស់មន្ទីរ និង អង្គការដៃគូ និងធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ និង បញ្ហាប្រឈម និង ដំណោះស្រាយក្នុងការអនុវត្តការងារ និង ធ្វើការពង្រឹងចំណងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង រវាងស្ថាប័ន អង្គការ សហគមន៍ដែលពាក់ព័ន្ធ។ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពល រដ្ឋ ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយបានយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាព នៃប្រភពធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅឆ្នាំ២០២៣ សម្រេចឲ្យបាន ៩០% នូវអត្រាផ្គត់ផ្គង់ទឹកស្អាត និង អត្រាគ្របដណ្តប់អនាម័យឲ្យបាន៩០% ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

លោកថ្លែងយ៉ាងដូច្នោះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើ វឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការសកម្មភាព ស្តីពី ការផ្គត់ផ្គង់ទឹកសម្អាត និង អនាម័យជនបទ ឆ្នាំ២០២០-២០២៣។

សូមបញ្ជាក់ថាក្នុងឆមាសទី១ឆ្នាំ២០២០នេះ ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានមាន ៧៣,៩០% ,សេវាអនាម័យ ៧៤,៦០% និង ភូមិបញ្ឈប់ បន្ទោរបង់ពាសវាលពាសកាល ចំនួន ១៦៩ភូមិ ក្នុងឃុំចំនួន៥ ។ ក្នុងនោះដែរសាងសង់អណ្តូងអាហ្វ្រិដេវ ថវិកាមន្ទីរបាន១៤អណ្តូង និង អណ្តូងអាហ្រ្វីដេវជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន១០០អណ្តូង និង ជីកស្រះសហគមន៍បាន ៧ស្រះ ដោយរៀបថ្មភ្នំ បានចំនួន៤ស្រះ ព្រមទាំងសាងសង់បង្គន់អនាម័យបាន ២០០បង្គន់ផងដែរ៕SRP

Read Previous

ស្រុក​ស្រីសន្ធរ​ បន្ត​សាងសង់​ ផ្លូវបេតុង ចំនួន​០៣គម្រោង ​

Read Next

មេគណខេត្តកំពង់ចាម យកជំនួយជូន សាខាកាកបាទក្រហមកម្ពុជា