ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖មន្ត្រីសាលាខេត្តបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវបេតុង មួយខ្សែនេះ គឺប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងការដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ។ ម្យ៉ាងទៀត ផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនទទួលការបានសាងសង់គម្រោងនេះសម្រេចប្រមាណជា៩៩%ហើយ គឺនៅឡើយតែចាក់ដីបំពេញប្រអប់សងខាងផ្លូវតែប៉ុណ្ណោះ។
មន្ត្រីបន្តថាអភិបាលខេត្តកំពង់ចាម
បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឲ្យត្រៀមរៀបចំកូនក្ងោកប្រមាណជា៤០០ដេីម សម្រាប់ដាំនៅអមសងខាងផ្លូវនោះផងដែរ។
បើតាមភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយកន្លែង គឺការស្ថាបនាផ្លូវបេតុង ១ខ្សែ ដែលមានប្រវែង ១.៧១០ម៉ែត្រនិងទទឹង៦ម៉ែត្រ ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដេីម្បីត្រៀមរៀបចំដាំកូនឈេីប្រមាណជា៤០០ដេីម នៅអមសងខាងផ្លូវនាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងដំណើរអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែខាងលេីនេះដែរ លោក អ៊ុន ចាន់ដា ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរនៅផ្សារក្បែរនោះ ប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹមសប្បាយរីករាយ ព្រមទាំងជួយទិញនូវបន្លែត្រីសាច់មួយចំនួនផងដែរ៕SRP











