ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១:១៦ ព្រឹក

លោក ង៉ាន់ ភិរុណ ដឹកនាំកិច្ចប្រជុំ ការទប់ស្កាត់ ទន្ទ្រានវាតយកដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ លោកង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមទី៤ នៃក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធក្នុងភូមិសាស្ដ្រខេត្តសៀមរាប នៅថ្ងៃទី១៦ខែកក្កដា
ម្សិលមិញបានបានកិច្ចប្រជុំស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្ត នៅរដ្ឋបាលខេត្តសៀមរាប។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

-បន្ថែមការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី ១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
-ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ហើយរាល់ទង្វើខុសច្បាប់ទាំងនេះ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹងនិងម៉ឺងម៉ាត់ដេីម្បីទប់ស្កាត់។

-ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាព នៃការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ។

-ចំពោះដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោយសន្ដិវិធី តម្លាភាព សុចរិតភាព និងយុត្តិធ៌មដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវស្វែងយល់ឲ្យបានច្បាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ។

-ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់បែបបទនីតិវិធីនិងគោលការណ៍ណែនាំជាធរមាន។

-ក្នុងការចាត់ចែងអនុវត្តការងារខាងលើ រដ្ឋបាលស្រុក រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានពៃដើម្បីកាន់កាប់ដី ការចូលទ្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជនាមគ្រប់រូបភាព។

សូមរំលឹកថាកាលពីថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធដីជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០% សម្រាប់ការប្រើប្រាស់រួម បស់សហគមន៍។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ខាច់ខាតកុំឲ្យមានការរុករានទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី៕SRP

Read Previous

លោកចំរើន ចំរ៉ុង ចែករំលែកបទពិសោធន៍ នឹងផ្តល់ពូជដាំទំពាំងផ្អែមដល់ ប្រជាពលរដ្ឋ

Read Next

ស្រុកសូទ្រនិគម ប្រជុំទប់ស្កាត់ ការទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋ