ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:៣៧ ព្រឹក

លោកយាយអាយុ១១៥ឆ្នាំ រស់នៅស្រុកស្វាយលើ ដង្ហោយសុំអន្តរាគមន៍ ក្រោយមានគេ ទៅសង់ផ្ទះ លើដីរបស់គាត់

ខេត្តសៀមរាប៖ លោកយាយអាយុ១១៥ឆ្នាំ រួមទាំងកូនស្រីមេម៉ាយអាយុជាង៦០ម្នាក់ផង បានអង្គុយអោបរូបថតអត្តសញ្ញាណផ្ទះទេវតា ដែលផ្តល់អោយដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដង្ហោយសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ ខណ:នៅសុខៗមានបុគ្គលម្នាក់ទៅសង់ផ្ទះលើដីរបស់គាត់ ហើយគ្នាននណាជួយរកខុសត្រូវឲ្យគាត់។

ស្រ្តីវ័យជាង៦០ឆ្នាំឈ្មោះ លួន ថន ដែលត្រូវជាកូនបង្កើតរបស់លោកយាយឈ្មោះ មឿន អាន អាយុ១១៥ឆ្នាំបានរៀបរាប់ថា ដីដែលត្រូវគេរំលោភបំពានទាំកម្រោលនោះ មានទំហំ២៤ម៉ែត្រគុណ៤០០ម៉ែត្រ ស្ថិតនៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាប្រភេទដីស្រែ។   ដីនោះត្រូវបានឈ្មោះ ដួង នី ភេទប្រុស ជាអ្នកនៅក្បែរគ្នា ចូលមករំលោភបំពានដោយសង់ផ្ទះនិងបោះបង្គោលរបង កាលពី២ឆ្នាំមុន (ឆ្នាំ២០១៨)។ ក្នុងពេលភ្លាមៗរូបគាត់បានទៅសុំអន្តរាគមន៍ ពីថ្នាក់ឃុំនិងស្រុក តែមន្ត្រីទាំងនោះឆ្លើយថា ដីរបស់លោកយាយមានការក្តីក្តាំគ្នាដល់តុលាការហើយ ចឹងថ្នាក់ឃុំនិងស្រុកមិនអាចដោះស្រាយទេ។ ស្ត្រីលួនថន បន្តថា តាមពិតដីរបស់គាត់ ពីមុនមានទំនាស់ជាមួយអ្នកនៅខេត្តផ្សេង ហើយត្រូវបានតុលាការ សម្រេចអោយគ្រួសារគាត់ឈ្នះក្តី ប្រគល់ដីអោយគ្រប់គ្រងអាស្រ័យផល តាំងពីឆ្នាំ២០១៦មកម្លេះ។ តែពេលនេះអ្នកក្បែរខាងមករំលោភដោយសង់ផ្ទះនៅលើដី ចុងឆ្នាំ២០១៨ថ្មីៗនេះឯង។ ក្រៅពីមិនដោះស្រាយ កាលថ្ងៃ ទី២៩ខែមិថុនាឆ្នាំ២០២០ មន្ត្រីស្រុកឈ្មោះ សាត ពៅ បានទៅវាស់ដីគាត់ ហើយតម្រូវអោយផ្តិតមេដៃប្រគល់ដីនោះអោយទៅគេ តែរូបគាត់មិនយល់ព្រម។លុះថ្ងៃ ទី១ខែកក្កដានេះ មន្ត្រីឈ្មោះសាត ពៅ បានទៅប្រគល់ដីរបស់គាត់២៤គុណ៤០០ម៉ែត្រអោយទៅឈ្មោះដួង នី ដែលជាបុគ្គលសង់ផ្ទះលើដីរបស់គាត់ថែមទៀតតែម្តង។
ស្ត្រីឈ្មោះលួន ថន បន្ថែមថា ដោយឃើញមន្ត្រីប្រើអំណាច ដោយយកដីគាត់ទៅប្រគល់អោយគេ រូបគាត់បានទៅដាក់ពាក្យប្តឹងនៅ គណ:កម្មការសម្រប សម្រួលឃុំស្វាយលើ កាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ ២០២០នេះ។
ក្នុងវ័យ១១៥ឆ្នាំលោកយាយមឿង អាន រួមទាំងកូនស្រីមេម៉ាយវ័យជាង៦០ឆ្នាំ បានអង្គុយអោបរូបថត អត្តសញ្ញាណតំណាងផ្ទះទេវតា ដែលផ្តល់អោយដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយរៀបរាប់ថា ដីកេរ្តិ៍ពីដូនតានេះ ចាប់ផ្តើម មានទំនាស់នៅមុនឆ្នាំ២០១០ តាំពីរូបគាត់អាយុ១០៤ឆ្នាំ។ លុះព័ត៌មានបានផ្សព្វផ្សាយ ជាបន្តបន្ទាប់ នៅដើមឆ្នាំ២០១២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអោយអភិបាលខេត្ត គឺលោកសូ ភិរិន្ទ ចុះមកដោះ ស្រាយបញ្ចប់ ហើយប្រទានផ្ទះទេវតា មួយខ្នងដល់ គ្រួសារគាត់ទៀត។ ក្នុងពេលសម្ពោធផ្ទះ លោកជំទាវហ៊ុន ម៉ាណា បានចុះមកផ្ទាល់ដោយថតរូបនិងផ្ទះ ទុករហូតមកទល់ពេលនេះ។ នៅឆ្នាំ២០១៦ តុលាការខេត្តសៀមរាប បានមកប្រកាសអោយគ្រួសារគាត់ឈ្នះក្តី ហើយប្រគល់ដីនេះអោយកាន់កាប់អាស្រ័យផលរហូតមក។ តែពេលនេះ នៅសុខៗឈ្មោះដួង នី មកធ្វើផ្ទះលើដីរបស់គាត់ ក្រៅពីនោះ មន្ត្រីស្រុកឈ្មោះសាត ពៅ មកប្រគល់ដីនោះអោយគេទាំងគ្រួសារគាត់មិនបានព្រមព្រៀង រួបគំរាមកំហែងអោយដើរប្តឹង។មិនដឹងថា មន្ត្រីខាងលើនេះ ទទួលបានផលអ្វីនោះទេ ព្រោះគេឃើញគ្រួសារគាត់ សុទ្ធតែស្រីៗវ័យចំណាស់។

ម្តាយនិងកូនទាំងពី បានដង្ហោយសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ អោយបុគ្គលខាងលើរើផ្ទះចេញពីដីរបស់គាត់ ព្រោះគេសង់នៅ២ឆ្នាំមកហើយ។ ក្រៅពីនោះ ក៏សុំរក្សាគ្រប់គ្រង និងអាស្រ័យផលលើដីរបស់គាត់វិញផងដែរ។ ត្បិតដីនេះពួកគាត់មានលិខិតកាន់កាប់ស្របច្បាប់។

លោកស្រី គឿន ព្រម មេឃុំស្វាយលើ បានអោយដឹងតាមទូរស័ព្ទថា ខាងឃុំបានទទួលបណ្តឹងនេះហើយ។ លោកស្រីនឹងធ្វើរបាយការណ៍បញ្ជូនទៅស្រុកដើម្បីពិនិត្យ។

ចំណែកលោក អ៊ាង ពិសិទ្ធ អភិបាលស្រុកស្វាយលើ ក៏បានថ្លែងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី១៧ខែកក្កដានេះថា លោកទើបតែទទួលដំណឹងនេះ។ តែលោកនិងអោយមន្ត្រីចុះទៅសិក្សាម្តងទៀត លទ្ធផលយ៉ាងណានោះ លោកនឹងដោះស្រាយតាមជាក់ស្តែង។ លោកបន្តថា ចំពោះការសុំអោយឈ្មោះដួង នី រើផ្ទះចេញពីលើដីកំពុងទំនាស់ តាមការសុំរបស់ឈ្មោះលួន ថន ធ្វើមិនទាន់បាននោះទេ។ ព្រោះរងចាំការចុះស្រាវជ្រាវជាថ្មីសិន។ លោកអភិបាលបញ្ជាក់ថា ឈ្មោះ សាត ពៅ គឺជាអភិបាលរងស្រុក គាត់ជាអ្នកដឹកនាំមន្ត្រីចុះដោះ ស្រាយរឿងវិវាទដីនៅក្បែរនោះ។ តែថារូបគាត់យកដីឈ្មោះលួន ថន អោយឈ្មោះ ដួង នី លោកមិនទាន់ដឹងច្បាស់នោះឡើយ។ តែក្នុងនាមអាជ្ញាធរ លោកព្យាយាមរកដំណោះស្រាយ ហើយលោកនឹងផ្តល់ព័ត៌មានជាក់លាក់មកវិញ ក្រោយពេលចុះស្រាវជ្រាវ។

យ៉ាងណាគេរំពឹងថា អាជ្ញាធរនឹងរកដំណោះស្រាយ ហើយផ្តល់ដីស្រែដល់គ្រួសារចាស់ជរានេះ អោយបានអាស្រ័យផលក្នុងពេលដ៏ខ្លីខាងមុខនេះ៕SRP

Read Previous

កសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផល ស្រូវរដូវវស្សា និងដំណាំកសិឧស្សាហកម្ម

Read Next

ចងកសម្លាប់ខ្លួន ខឹងម្ដាយស្ដីបន្ទោស កុំអោយមើល ទូរស័ព្ទយូរពេក