ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបបានរំដោះជនរងគ្រោះបានហើយ ក៏ប៉ុន្តែជនដែលមានជំងឺសរសៃប្រសាទ នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ ដោយបានរត់គេចខ្លួនបាត់។
មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ នៅល្ងាចថ្ងៃទី១៨ខែកក្កដានេះថា ករណី ជនមានជំងឺសរសៃប្រសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ដែលធ្វើសកម្មភាពយកកាំបិតផ្គាក់ចាប់និងគំរាមថានិងសម្លាប់ម្ដាយ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរំដោះនិងការពារ ជនរងគ្រោះឈ្មោះ ឯម ចាន់សូឡី ភេទស្រី អាយុ៤៧ឆ្នាំ មានអាស័យដ្ឋានកន្លែងកើតហេតុ បានសុវត្ថិភាពហើយ។
តែជនសរសៃប្រសាទនោះបានគេចខ្លួនពីមូលដ្ឋានសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន។
បើតាមមន្ត្រីនគរបាលក្នុងហេតុការណ៍កើតឡើងនេះពុំបណ្ដាលអោយមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនិងរបួសនោះទេ។ ក៏ប៉ុន្តែ មានខូចខាត មធ្យោបាយម៉ូតូរបស់នគរបាលនិងរថយន្ដរបស់ពលរដ្ឋ ដោយសារជនសរសៃប្រសាទនោះដើរវាយលើដងផ្លូវពេល ពលរដ្ឋកំពុងធ្វើដំណើរលើដងផ្លូវ៕SRP រូបភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប
