ខេត្តព្រៃវែង៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយ ប្លន់អ្នករត់ម៉ូតូឌុបតែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង៤០នាទីព្រឹក នៅចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ ភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះឲ្យឌុបខ្លួនពីមុខឃុំស្ដៅកោង ស្រុកបាភ្នំ មករង្វង់មូលស្វាយអន្ទរ ពេលឌុបមកចំណុចផ្លូវស្រឡះ គ្មានផ្ទះប្រជាពលរដ្ឋ ឃើញមានឱកាសល្អជនសង្ស័យ បានធ្វើលេសឈប់ជុះនោម ហើយធ្វើសកម្មភាពវាយជនរងគ្រោះនឹងដំបង ទៅលើជនរងគ្រោះមួយដំបង ហើយជនរងគ្រោះគេចខ្លួនលោតចុះពីលើម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះរត់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក ដោយបានបញ្ជា និងដឹកនាំផ្ទាល់ពីលោកអធិការ អ៊ុង ផាន បានដេញតាមពួនស្ទាក់ រហូតដល់ម៉ោង១០នុង៥០នាទី ទើបចាប់ជនសង្ស័យ បាននៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង។
បច្ចុប្បន្នអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕SRP







