ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:២៤ ល្ងាច

ស្នងការខេត្តសៀមរាប៖ ចាប់បុរសនេះ មិនទាន់បានទេ

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថារហូតដល់ម៉ោងនេះបុរសសង្ស័យមានជំងឺប្រសៃប្រសាទដែលបានគំរាមសម្លាប់ម្ដាយមីងកាលពីព្រឹកមិញនោះនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
មន្ត្រីនគរបាលបានឱ្យដឹងថាជនសង្ស័យវិកលចរិតម្នាក់ដែលកាន់កាំបិតខ្វែវដេញវាយ ម៉ូតូ-ឡានគេឯងតាមផ្លូវបៀលប្រាយនិងគំរាមសម្លាប់ម្តាយមីងតែត្រូវសមត្ថកិច្ចរំដោះបាន ខណ:ជនបង្កបានបន្តបំផ្លាញទ្រព្យសម្បត្តិរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋអស់ជាច្រើននាក់រួចកាប់វាយភ្ជង់ម្ចាស់ឡាន ម៉ាក Mazda ០១គ្រឿងហើយបើកគេចខ្លួន ដែលក្នុងស្ថានភាពមនុស្សចោមរោមមើល ស្រែកផងរត់ផង ដើម្បីគេចពីជនសង្ស័យ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងថា ពិតជាមានករណីដ៍រន្ធត់នេះមែន អំពើហិង្សាដែលបង្កឡើងដោយជនវិកលចរិត ម្នាក់ ឈ្មោះ អែម បញ្ញា ភេទ ប្រុសអាយុ២៧ ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតខ្វែវប្រវែងប្រមាណ១ ម៉ែត្រ ដេញវាយ ភ្ជង់គំរាមអាករសម្លាប់ ម្តាយមីងបង្កើត ឈ្មោះ អែម ចន្ទ័សូឡី ភេទស្រី អាយុ ៤៧ ឆ្នាំចំណុចក្រុមទី១ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកស្នងការរងបានបន្តថា ខណ:ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានទៅអន្តរាគមន៍តែត្រូវបានជនសង្ស័យដេញកាប់ថែមទៀតនិងកាប់ម៉ូតូរបស់សមត្ថកិច្ចខូចខាតអស់០១គ្រឿង។
យ៉ាងក៏ដោយសមត្ថកិច្ចបានរំដោះជនរងគ្រោះ ជាម្ដាយមីង ដោយសុវត្ថិភាព ។
លោកបន្តថា ឈ្មោះ អែម បញ្ញា បានបន្តសកម្មភាពយកកាំបិតខ្វែវ ដេញកាប់ឡានគេតាមដងផ្លូវ រហូតដល់ចំណុច ផ្លូវបំបែកចូលផ្សារក្រោម។ ឈ្មោះ អែម បញ្ញា បានកាប់ឡាន ០១ គ្រឿង ប្រភេទ Morning ពណ៌ក្រហម ចំនួនពីរកាំបិតបណ្ដាលឲ្យបែកកញ្ចក់ឡានខាងមុខ ហើយម្ចាស់ឡានក៏បានរត់ចោលឡានបាត់ ជនសង្ស័យខាងលើក៏បានបន្តសកម្មភាពដើររហូតដល់ម៉ោង៨និង៣០នាទីចំណុចកន្លែងកាត់សក់ក៏បានឃើញឡានម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-4431 បានយកកាំបិតខ្វែវ កាប់មកលើកញ្ចក់ ឡានចំនួន០១កាំបិតបណ្ដាលឲ្យបែកកញ្ចក់ឡានខាងមុខហើយគំរាមម្ចាស់ឡានអោយចុះពីលើឡានរួចជនសង្ស័យក៏យកឡានរបស់ជន រងគ្រោះ ឈ្មោះ ស៊ុន ចិន ស្រឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បើករត់តែម្តង ។ ជនសង្ស័យបានឡើងបើករថយន្តចេញ ទៅទិសខាងកើតបាត់(ទៅទិសស្រុកប្រាសាទបាគង្គ) ខណ:នោះកម្លាំងសមត្ថកិច្ចមួយក្រុមក៏បានដេញតាម។ លោកបញ្ជាក់ថា បន្ទាប់ពីទទួល បណ្តឹងហើយកម្លាំងប៉ុស្តិ៍ស្វាយដង្គំនិងកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលស្រុកប្រាសាទបាគង្គបានតាមប្រម៉ាញ់រកលុះដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល តែរកឃើញ តែរថយន្តដែលជនសង្ស័យ ឈ្មោះអែម បញ្ញា បានបើកទៅផ្លុងទុកចោលនៅចំណុចភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាបប៉ុណ្ណោះ។
ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតខ្វែវនៅក្នុងរថយន្ត។
លោកបន្តថា ម្ចាស់ឡានក៏បានប្រាប់សមត្ថកិច្ចថា  គាត់បានបាត់បង់ទ្រព្យសម្បត្តិនៅក្នុងឡានមានលុយជិត៧០០០ (ប្រាំពីរពាន់ដុលា្លរ) , បាត់បង់ស្លាកលេខរថយន្តមុខក្រោយ ,ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខ្មៅដែលមានលេខទូរស័ព្ទ 092594580 និង កាតគ្រីម៉ូតូ១សន្លឹក ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ 2014 មិនចាំស្លាកលេខនិងលេខតួ+លេខម៉ាស៊ីន ។ លោកបន្ថែមថា សមត្ថកិច្ចក៏បានយករថយន្ត មកប្រគល់ឲ្យម្ចាស់រថយន្ត ទៅធ្វើការថែរក្សាគ្រប់គ្រងវិញ។
បើតាមលោកបញ្ជាក់ថា ភិនភាគជនសង្ស័យ មានមាឌធំ កំពស់ប្រហែល១,៦៥ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ខៀវ ស្លៀកខោ ខូវបយជើងវែង ពណ៌ខៀវ។
តាមការសន្និដ្ឋានស្ថានភាពជនសង្ស័យ ប្រើប្រាស់ថ្នាំសរសៃប្រសាទរំលោះអារម្មណ៍ជាប្រចាំ ។ ទោះជាយ៉ាងណាករណីនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ត ដើម្បីចាប់ជនសង្ស័យខាងតែបាន។
សូមបញ្ជាក់ថាហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ០៨:០០នាទី ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិតនៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ម្តុំផ្លូវ មុខមហាវិទ្យាល័យបៀលប្រាយBBU៕SRP

Read Previous

ពេលនេះ ជនមានជំងឺសរសៃប្រសាទ អាចនៅស្រុកបន្ទាយស្រី

Read Next

ក្រុមមន្ត្រីជំនាញចុះ​កំណត់​ ព្រំប្រទល់ តំបន់ មេទឹកកណ្តៀង