ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១០:២៩ ល្ងាច

ឃាត់ខ្លួនម្នាក់ លួចម៉ូតូនៅក្រុងសៀមរាប ម្ចាស់ហេងណាស់ រកឃើញវិញ

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃនេះថានៅថ្ងៃទី20ខែកក្កដសឆ្នាំ2020នេះ ដោយមានការដឹកនាំសម្របសម្រួលពីលោកស្នងការ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នគរបាលព្រហ្មទណ្ឌ បានបញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយសាកសួរ។

ជនសង្ស័យឈ្មោះឌឿន ម៉ាប់ ហៅ សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ការឃាត់ខ្លួននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្នួល ដោយនគរបាលស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យខាងលើជិះម៉ូតូមកលក់ក្នុងតំលៃមិនប្រកក្រតី។

ជនសង្ស័យបានឆ្លេីយសារភាពថាខ្លួនបានធ្វេីសកម្មភាព លួចម៉ូតូ នៅចំណុចសួនមាត់ស្ទឹង ខេត្តសៀមរាប ពិតប្រាកដមែន ប្រើប្រាស់នូវថ្នាំញៀនខុសច្បាប់(ម៉ាទឹកកក)លើកចុងក្រោយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ឯ កណុប សារ៉ាក់ បន្តថាករណីនេះដកហូតម៉ូតូពីជនសង្ស័យ ម៉ាកហុងដាឌ្រីមសេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន ៩៥៣៦២៦១ ស្លាកលេខ សៀមរាប១s-៧៧៧០

សូមបញ្ជាក់ថានៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០៨ព្រឹក ស្ថិតនៅមុខស្នាក់ការគណបក្សប្រជាជន ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះកែវ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប បានជិះម៉ូតូខាងលើ ទៅអង្គុយចាំគ្នា ដោយទុកម៉ូតូភ្ជាប់ទាំងសោរចាក់បញ្ឆេះ នៅក្រោយខ្នងខ្លួន បន្ទាប់មកជនរងគ្រោះក៏រកមើលម៉ូតូដែលចតទុកនោះ ក៏បាត់តែម្ដងក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍។ ដោយឡែកម៉ូតូដកហូតពីជនសង្ស័យបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕SRP

Read Previous

លោក អ៊ុន ចាន់ដា ឧបត្ថម្ភថវិកាដល់ សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្តកំពង់ចាម

Read Next

ភរិយា អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ អតីត សមាជិកក្រុមប្រឹក្សាឃុំរអាង ដែលកំពុងមានជំងឺ