ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១:០២ ព្រឹក

សម្តេច ប្រកាសទិញម៉ាស៊ីន ព្រោះស្រូវ ប្រភេទធុនធំ និងធុនតូច ពីរពាន់គ្រឿង នឹងផ្ដល់ជូនកសិករ១៣០គ្រួសារ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសទិញម៉ាស៊ីនព្រោះស្រូវប្រភេទធុនធំចំនួន១,០០០គ្រឿង និងប្រភេទធុនតូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន១៣០គ្រួសារដែលក្នុងមួយគ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង។

សម្តេចហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនផងដែរ។ ការប្រកាសនេះនៅព្រឹកមិញនាពេលអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្តេចបានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា គោលដៅនៃការនាំចេញស្រូវ១លានតោននៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។

សម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតអោយមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានផ្ទេរពីការអភិវឌ្ឍកសិកម្មតាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែបស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការនាពេលបច្ចុប្បន្នគឺបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយស្រួលជាងកាលពីមុន។

សម្តេច ហ៊ុន សែន នៅតែបន្តអំពាវនាអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ការពារកុំអោយឆ្លងជម្ងឺកូវីដ១៩ ដែលមកទល់ថ្ងៃនេះ កម្ពុជាយើងមានករណីឆ្លងថ្មី២៦នាក់ ដែលគួរអោយបារម្ភខ្លាំង។

យោងតាមរបាយការណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថាខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះ មានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន៕SRP

Read Previous

សម្តេច ហ៊ុន សែន អញ្ជើញចុះជួយភ្ជួររាស់ ដកស្ទូង ច្រូតកាត់ស្រូវ នៅស្រុកកប្បាស

Read Next

គ្រូពេទ្យស្រីម្នាក់ ត្រូវបានឃាតករសម្លាប់ យកសពទៅបោះចោល ក្នុងស្រះទឹកក្រោយផ្ទះ