ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:៣៣ ព្រឹក

រឿងអាស្រូវ របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងលោក នូ សុវណ្ណា ត្រូវបានលាតត្រដាង

ភ្នំពេញ៖មានការលើកឡើងថារថយន្តដឹកទំនិញផ្ទុកធ្ងន់លើសទម្ងន់មួយចំនួន ត្រូវបានមន្ត្រីលួចទម្លាយថា មិនបានចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ខណៈមានទំនាក់ទំនងល្អជាមួយគ្នា រវាងអ្នកគ្រប់គ្រងនៅទីនោះ ជាមួយឈ្មួញ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញពីវៀតណាមតាមច្រកអន្តរជាតិ ត្រពាំងស្រែ-វ៉ាលឺ ភាគតិចណាស់ត្រូវបានចូលថ្លឹងតាមច្បាប់កំណត់ ឬតាមផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាតម្រុយមួយដែលគេដាក់ភាពសង្ស័យថា អាចមានអំពើពុករលួយ ណាមួយពីក្រុមឈ្មួញដឹកជញ្ជូនផ្ទុកលើសទំងន់។ ផ្ទុយទៅវិញបើ លោក សាំង ប៊ុនថេន និងលោក នូ សុវណ្ណា ប្រធាន-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ទំនងជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន នគរដ្រេហ្គន បានចុះផ្សាយនៅព្រឹកមិញនេះ។

គេហទំព័រ នគរដ្រេហ្គន បានបញ្ជាក់ថាក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ម្ចាស់រថយន្តដឹកទំនិញត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិ» ដូច្នេះមន្ត្រីណាជាប់ពាក់ព័ន្ធនឹងម្ចាស់រថយន្តដឹកទំនិញ ដឹងថាការដឹកលើសទម្ងន់ ហើយអនុញ្ញាតឱ្យដឹកទៅ គឺស្មើ(បំផ្លាញផ្លូវជាតិ=បំផ្លាញជាតិ) ។ បញ្ហានេះគួរថ្នាក់លើពិនិត្យឡើងវិញ ថាតើ លោក សាំង ប៊ុនថេន ប្រធានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងលោក នូ សុវណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ មានភាពមិនប្រក្រតីដូចមន្ត្រីខ្លះបានបង្ហើបឬមួយយ៉ាងណា .?
មន្ត្រីបានគូសបញ្ជាក់ថា៖ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់យ៉ាងច្បាស់ពីប្រភេទរថយន្ត ទម្ងន់តាមភ្លៅអនុញ្ញាត ទម្ងន់សរុបអនុញ្ញាត ពិន័យលើសទម្ងន់ ក្នុងនោះលើសទម្ងន់ពិន័យពី១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលក្នុង១តោន ។ មន្ត្រីនៅទីនោះលួចបង្ហើបថា៖ មាន១០ប្រភេទរថយន្ត ទម្ងន់តាមភ្លៅអនុញ្ញាត និងទម្ងន់សរុបអនុញ្ញាត។ ក្នុងនោះ ទី១-រថយន្តភ្លៅ២ អនុញ្ញាតឱ្យផ្ទុក ១៦តោន ។ ទី២-រថយន្តភ្លៅ៣ មានន័យថា៖ ផ្នែកកាប៊ីនមុខផ្ទុកទម្ងន់១១តោន ទ្រុងខាងក្រោយភ្លៅ១ ផ្ទុកទម្ងន់១០តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ២១តោន ។ ទី៣-រថយន្តភ្លៅ៣ ដែលមានកន្លែងកាប៊ីនភ្លៅ១ ផ្ទុកទម្ងន់៦តោន ហើយផ្នែកខាងទ្រុងក្រោយមានភ្លៅ២ អាចផ្ទុកទម្ងន់១៩តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ២៥តោន។ ទី៤-រថយន្តភ្លៅ៤ ផ្នែកកាប៊ីនភ្លៅ២ មានទម្ងន់១១តោន និងទ្រុងមានភ្លៅ២ ផ្ទុកទម្ងន់១៩តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៣០ តោន។ ទី៥-រថយន្តមានភ្លៅ៥ ខាងកាប៊ីនភ្លៅ២ ផ្ទុកទម្ងន់១១តោន ផ្នែកខាងក្រោយមានទ្រុងភ្លៅ៣ ផ្ទុកទម្ងន់២៤តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៣៥តោន។ ទី៦-រថយន្តសណ្តោងមានភ្លៅ៥ ផ្នែកកាប៊ីនភ្លៅ១ផ្ទុក៦តោន ផ្នែកទ្រុងក្រោយភ្លៅ១ផ្ទុក១០តោន និងកន្ទុយសណ្តោងមានភ្លៅ២ផ្ទុក២០តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៣៥តោន។ ទី៧-រថយន្តសណ្តោងកាប៊ីនភ្លៅ១ផ្ទុក៦តោន ទ្រុងក្រោយភ្លៅ២ផ្ទុក១៩តោន កន្ទុយសណ្តោងភ្លៅ២ផ្ទុក១៦តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៤០តោន។ ទី៨-រថយន្តកុងតឺន័រ មានក្បាលនិងកាប៊ីនភ្លៅ២ផ្ទុក១៦តោន ផ្នែកកុងតឺន័រមានភ្លៅ២ផ្ទុក១៩តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៣៥តោន។ ទី៩-រថយន្តកុងតឺន័រមានភ្លៅ៥ ផ្ទុក៤០តោន និងទី១០-រថយន្តកុងតឺន័រមានភ្លៅ៥ ក្បាលនិងកាប៊ីនផ្ទុកភ្លៅ២ផ្ទុក១៦តោន កុងតឺន័រភ្លៅ៣ផ្ទុក២៤តោន ដូច្នេះទម្ងន់អនុញ្ញាត គឺ៤០តោន។ ផ្ទុយទៅវិញតើ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងលោក នូ សុវណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ អនុវត្តតាមការកំណត់នេះបានទេ..! ពួកគាត់ពិន័យតិចតួចបំផុត តែបើអំពើឃុបឃិតគ្នា ទាញយកប្រយោជន៍ពីឈ្មួញដឹកផ្ទុកលើសទម្ងន់នោះអាចជាវប្បធម៌សេដ្ឋកិច្ចឆ្នាំងបាយរបស់ពួកគាត់ នឹងគិតគូរដល់ថ្នាក់លើពាក់ព័ន្ធ។
មន្ត្រីបានបង្ហើបបន្តថា៖ នៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ មានសមាសភាពច្រើនស្ថាប័ន ក្នុងនោះ មានខាងក្រសួង៣រូប ខាងមន្ទីរ៣រូប ខាងតំណាងសាលាខេត្ត១រូប ខាងកម្លាំងកងរាជអាវុធហត្ថខេត្ត២រូប និងខាងកម្លាំងនគរបាលខេត្ត២រូប សរុបចំនួន ១១រូប នោះក៏ពិតមែន ប៉ុន្តែភាពមិនប្រក្រតីក្នុងការទាញយកប្រយោជន៍ពីឈ្មួញដឹកផ្ទុកលើសទម្ងន់នៅតែមានដដែល។
មន្ត្រីបានធ្លោយថា៖ ភាគច្រើនការដឹកទំនិញមកពីច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវផ្ទុកលើសទំងន់ដើម្បីចំណាយលើខាងជញ្ជីង សមត្ថកិច្ចតាមផ្លូវ ។ ក្រៅពីនោះឡានដឹកដំឡូង ឡានដឹកឈើនេះជាដើម។ លើកលែងតែឡានដឹកថ្មម៉ាតទេ មិនផ្ទុកលើសទម្ងន់បើក្នុងទិសដៅពីស្រុកស្វាយជ្រះ មកកាន់រាជធានីភ្នំពេញ ព្រោះបើផ្ទុកលើសពិបាកលើកចេញ។ ប៉ុន្តែឡានដឹកថ្មម៉ាតពីស្រុកស្វាយជ្រះ ទៅកាន់វៀតណាមឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គឺ១០០%ផ្ទុកលើសទំងន់តែម្តង។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក សាំង ប៊ុនថេន ប្រធានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បាននៅឡើយទេ។ ដោយឡែកលោក នូ សុវណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ តាមទូរស័ព្ទជាមួយសារព័ត៌មានក្នុងស្រុកមួយថា» លោកបញ្ជាក់ថា «ឡានផ្ទុកធ្ងន់ដែលមិនចូលថ្លឹង មកពីឡាននោះបើកគេច ពីកន្លែងជញ្ជីង ហើយខាងក្រុមការងារដេញចាប់ និងតម្រូវឱ្យបង់ពិន័យ..» រួចក៏បិទទូរស័ព្ទតែម្តង។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធការលើកឡើងខាងលើនោះ លោកមិនអាចបកស្រាយបានទេ តាមទូរស័ព្ទលោកបញ្ជាក់ថា៖ គួរតែសួរទៅកាន់ លោក ឯក រ័ត្ន អនុរដ្ឋលេខាធិការ ទទួលបន្ទុកផ្នែកស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត។ ទោះយ៉ាងណាសៀមរាបប៉ុស្ដិ៍  មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ឯក រ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃដដែលនេះ ដោយគ្មានលេខទូរស័ព្ទ។
មន្ត្រីបានលួចបង្ហើបថា៖ លោក នូ សុវណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ឆ្លៀតពុករលួយបាន អាចប្រើក្នុងរូបភាព ទី១-ក្នុងហេតុផលថ្នាក់លើបានណែនាំ មិនឱ្យថ្លឹងរថយន្តទាំងអស់ទេ បើមើលទៅឃើញថា មិនផ្ទុកធ្ងន់ ឱ្យទៅ ចៀសវាងការថ្លឹងច្រើនញឹកញាប់ពេក អាចបណ្តាលអោយជញ្ជីងខូច(អេរើជញ្ជីង)។ ចំណុចនេះហើយដែលធ្វើឱ្យអ្នកគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានឱកាស ឱ្យរថយន្តផ្ទុកលើសទម្ងន់ដែលត្រូវដងត្រូវផ្លែ មិនបាច់ចូលថ្លឹង។ ទី២-មានការណែនាំពីថ្នាក់លើ បើផ្ទុកលើសត្រឹម០.៥% មិនបាច់ពិន័យទេ តែធាតុពិតមិនលើសទម្ងន់០.៥%ឯណា គឺលើសទម្ងន់ច្រើនៗ។ ដូចជាគោលការណ៍លើសទម្ងន់ពិន័យពី១០មុឺនរៀល ទៅ៣០មុឺនរៀលក្នុង១តោន ឃើញថា អនុវត្តបានតិចតួចបំផុត ។

សូមរំលឹកថា៖ ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង៕SRP

Read Previous

គ្រូពេទ្យស្រីម្នាក់ ត្រូវបានឃាតករសម្លាប់ យកសពទៅបោះចោល ក្នុងស្រះទឹកក្រោយផ្ទះ

Read Next

សកម្មជនព្រៃឈើ ទាមទារឲ្យ រដ្ឋាភិបាល បិទអាជីវកម្ម ក្រុមហ៊ុន Think Biotech និង Angkor flywood