ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:១៣ ល្ងាច

សកម្មជនព្រៃឈើ ទាមទារឲ្យ រដ្ឋាភិបាល បិទអាជីវកម្ម ក្រុមហ៊ុន Think Biotech និង Angkor flywood

ភ្នំពេញ៖ក្រុមសកម្មជនការពារព្រៃឈើ និងបរិស្ថាន បានចេញសេចក្តីថ្លែងការរួមមួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបិទអាជីវកម្មរបស់ក្រុមហ៊ុនវចំនួន២ ដែលកំពុងធ្វើអាជិវកម្មក្នុងតំបន់ព្រៃធម្មជាតិ ជាពិសេសតំបន់ព្រៃឡង់ ដែលការពារដោយរដ្ឋាភិបាល និង ជំនួយបរទេស។
សេចក្តីថ្លែងការណ៍រួមដែលចេញនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ បានធ្វើឡើងបន្ទាប់ពីការស្លាប់របស់លោក សែម សុទ្ធា ដែលសកម្មជនការពារព្រៃឈើដែលបានស្លាប់ដោយសារជិះម៉ូតូដួលពេលគេច ពីការដេញតាមរបស់ពួកសន្តិសុខការពារក្រុមហ៊ុន Think Biotech និង Angkor flywood បន្ទាប់ពួកគេបានធ្វើស៊ើបអង្កេត សកម្មភាពរបស់ក្រុមហ៊ុនទាំងពីរ។ ខាងក្រោមនេះជាសេចក្តីថ្លែងការរួមរបស់ក្រុមសកម្មជនការពារព្រៃឈើ និងបរិស្ថាន ៖

សេចក្តីថ្លែងការណ៍រួម បិទអាជីវកម្មឈើរបស់ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd / Angkor Plywood Co. Ltd ចេញពីព្រៃធម្មជាតិ “ឈុត វុទ្ធី លះបង់ជីវិតដើម្បីបិទរោងចក្រវល្លិរមៀតនៅកោះកុង ខ្ញុំក៏សុខចិត្តលះបង់ជីវិតដើម្បីបិទអាជីវកម្មឈើរបស់ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd / Angkor Plywood Co. Ltd នៅព្រៃឡង់ ឲ្យទាល់តែបានដែរ” នេះជាសារបណ្តាំ និងការប្តេជ្ញាចិត្តចុងក្រោយ របស់លោក សែន សុធា។
ព្រះសង្ឃ សកម្មជន សហគមន៍ សមាគម អង្គការ សង្គមស៊ីវិល ធ្វើកិច្ចការខាងព្រៃឈើ សម្តែងនូវភាពអស់សង្ឃឹម និងគ្មានលទ្ធភាពដែលអាចជួយចូលរួមការពាព្រៃឈើ តទៅទៀតបានទេ នៅពេលដែលមានការរារាំង ហាមឃាត់យើងខ្ញុំ មិនឲ្យចូលទៅក្នុងតំបន់ការពារនៃដែនជំរកសត្វព្រៃ ដើម្បីស៊ើបអង្កេតបទល្មើសព្រៃឈើ និងល្បាតព្រៃ ដែលការហាមឃាត់នេះ ត្រូវបានផ្តល់ឳកាសដ៏ល្អ សម្រាប់ឧក្រិដ្ឋជនព្រៃឈើ ជាពិសេសក្រុមហ៊ុនអាជីវកម្មឈើនានា សំរុកកាប់ និងដឹកជញ្ជូនឈើ ចេញពីតំបន់ការពារ ដោយរលូន និងយ៉ាងគឃ្លើន ថែមទៀតផង។ ទឹកភ្នែករបស់យើងខ្ញុំ បានហូរស្រក់ដោយមិនដឹងខ្លួន និងមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលបានឃើញដើមឈើធំៗគ្រប់ប្រភេទ ពិសេសដើមច្បោះ ត្រូវបានគេកាប់យ៉ាងរង្គាល និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង នៅនឹងមុខ យកទៅផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd ដើម្បីធ្វើអាជីវកម្មនាំឈើចេញទៅទីផ្សារអន្តរជាតិបន្តទៀត តាមរយៈក្រុមហ៊ុនដៃគូរឈ្មោះ Angkor Plywood Co., Ltd បើទោះបីជាគ្រឿងចក្ររោងចក្រអារឈើ និងផលិតក្តារបន្ទះរបស់ក្រុមហ៊ុនទាំងពីរនេះ បានរុះរើ បញ្ឈប់សកម្មភាពផលិតឈើ នៅដើមឆ្នាំ២០២០នេះ ក៏ដោយ ក៏អាជីវកម្មឈើចេញពីព្រៃធម្មជាតិ ក៏នៅតែបន្តឥតឈប់ឈរ ជារៀងរាល់ថ្ងៃដដែល។ អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ នៅតែបន្តក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ កូវីឌ ១៩ ស្របពេលដែល សកម្មជនព្រៃឈើ ពិសេសបណ្តាញព្រៃឡង់ ព្រមទាំងបណ្តាញព្រៃឈើដទៃទៀត ត្រូវបានរារាំង ធ្វើទុក្ខបុកម្នេញ គំរាមកំហែង ចាប់ខ្លួនពីសំណាក់អាជ្ញាធរ ហាមឃាត់ មិនឲ្យចូលទៅក្នុងតំបន់ស្នូលព្រៃឡង់ នាពេលកន្លងមក។ យើងខ្ញុំនៅតែសង្ស័យថា តើមូលហេតុអ្វីបានជារដ្ឋាភិបាល មិនព្រមបិទអាជីវកម្ម អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ សូម្បីតែម្ចាស់ជំនួយ USAID/ Greening Prey Lang អង្គការជាតិ អន្តរជាតិ និងបណ្តាញសហគមន៍ព្រៃឡង់ ក៏ធ្លាប់បានចេញជារបាយការណ៍ជាផ្លូវការ និយាយអំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជំរកព្រៃឡង់ មានការពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនេះ ជាច្រើនលើក ច្រើនសារដែរ តែទៅជាយ៉ាងណា ក៏អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងពីរនេះ នៅតែអាច បន្តសកម្មភាពបានដដែល ។ ក្នុងរយៈពេលនៃការហាមឃាត់ពីសំណាក់អាជ្ញាធរ សកម្មជនព្រៃឈើ ក៏បានរកឃើញ ការកាប់ឈើ និងដឹកជញ្ជូនឈើឃ្លុំ មានដូចជា បេង សុក្រម ផ្តៀក កកោះ ជាពិសេស ឈ្លីក ត្រសេក ឈើទាល ស្រឡៅ ជាតម្រូវការរបស់ក្រុមហ៊ុន ដែលដឹកដោយគោយន្តរាប់រយគ្រឿង ហើយនៅពេលថ្មីៗនេះ ក្រុមហ៊ុន បានប្រើយុទ្ធសាស្ត្រថ្មី ដោយមិនមានរោងចក្រអារឈើ មិនមានដេប៉ូ ឬ គំនរឈើ មិនមានឃ្លាំងស្តុកឈើ តទៅទៀតទេ ដើម្បីកុំឲ្យបន្សល់ទុកនូវភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើ នៅក្នុងក្រុមហ៊ុនទាំងនេះ នៅពេលមានក្រុមការងារអធិការកិច្ចថ្នាក់ជាតិ ចុះមកស៊ើបអង្កេតម្តងៗ។ មេការក្រុមហ៊ុនបានពង្រាយកម្មករ ចូលទៅក្នុងព្រៃរកឈើ ដោយកាប់ ប្រមូលឈើ ពីក្នុងដែនជំរក ដឹកចូលទៅក្នុងបរិវេណរដ្ឋបាល Think Biotech (Cambodia) Co., Ltd នៅភូមិ អាជេន ស្រុកសំបូរ រួចវាស់វែង និងទូទាត់ប្រាក់កំរៃដល់អ្នករកឈើ តាមរូបមន្ត មេគុណ ៨០ ក្នុងតម្លៃ ៤០ ០០០០រៀល (សែសិបម៉ឺនរៀល) ក្នុង១ម៣។ អ្នករកឈើភាគច្រើន ទទួលបានការឧបត្ថម្ភផ្នែកសំភារៈ បរិក្ខា និងហិរញ្ញវត្ថុ ព្រមទាំងត្រូវបានធានាផ្នែកច្បាប់ ពីសំណាក់ក្រុមហ៊ុន ថែមទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី១២ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមសកម្មជនស៊ើបអង្កេត បានឃើញគំនរឈើឃ្លុំ ថ្មីៗជាច្រើនដុំ គរ រាយប៉ាយ នៅខាងក្រោយអាគាររោងចក្រអារឈើ Think Biotech (Cambodia) Co., Ltd ស្របពេលដែលមានក្បួនឡានដឹកឈើ ប្រភេទV1 ចំនួនប្រាំបីគ្រឿង បានចូលទៅដឹកឈើនៅក្នុងក្រុមហ៊ុន ហើយដឹកចេញឈើមកវិញ មានគ្របបិទជិតឈឹងចំនួនបួនឡាន ដែលអ្នកភូមិ និងអ្នកអារឈើ អះអាងថាជាប្រភេទឈើឃ្លុំ និង២ឡានទៀត ដឹកឈើអុស ដោយមិនមានគ្របអ្វីឡើយ។ នៅពេលមានការដឹកជញ្ជូនឈើម្តងៗ យើងឃើញមានការជួយសម្រួល និងការពារពីសំណាក់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបណ្តាញ ភ្នាក់ងារក្រុមហ៊ុន និងអ្នកប្រចាំការ បានដាក់ពង្រាយតាមបែប ភ្នែកសេក ភ្នែករលក នៅគ្រប់តាមច្រកផ្លូវធំចូលពីចំងាយ រហូតដល់ក្រុមហ៊ុន ដោយមានកំលាំងសន្តិសុខ បានដាក់កំលាងពង្រាយ គ្រប់ទីកន្លែង គ្រប់ច្រកល្ហក យាមកាមយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យអ្នកកាសែត សកម្មជន អង្គការ ឬ អ្នកចម្លែក ចេញចូល ទៅក្នុងតំបន់អាជីវកម្មឈើ នោះ បានឡើយ។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក សែន សុធា បានចូលទៅស៊ើបអង្កេតអាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ លោកបានថតក្បួនគោយន្តដឹកឈើ កាត់តាមភូមិកំភ្លុក ចូលទៅរោងចក្រអារឈើ លោកក៏បានជួបជាមួយ មេសន្តិសុខក្រុមហ៊ុន ហើយ លោកក៏ត្រូវបាន ណែនាំឲ្យចេញពីតំបន់នោះ បើចេញមិនទាន់ពេលទេ ក្រុមហ៊ុននឹងដាក់សន្តិសុខព័ទ្ធចាប់ខ្លួន ជាមិនខានឡើយ ដោយភ័យខ្លាចខ្លាំងពេក លោក សែន សុធា ក៏បាន ជិះម៉ូតូចាកចេញពីទីនោះ ទាំងយប់ម៉ោង ៨ រហូតធ្លាក់គ្រលុក ដួលមានរបួសធ្ងន់ រហូតដល់ស្លាប់ នៅយប់នោះតែម្តង។ ជាថ្មីម្តងទៀត យើងខ្ញុំទទូចម្តងហើយ ម្តងទៀត សូមឲ្យរាជរដ្ឋាភិបាល បិទអាជីវកម្មឈើរបស់ក្រុមហ៊ុនខាងលើនេះ ជាស្ថាពរ ដើម្បីបញ្ជាក់ជំហរឲ្យបានច្បាស់លាស់ អំពីឆន្ទៈការពារ និងអភិរក្សព្រៃឈើ ពិតប្រាកដមែននោះ ដើម្បីទុកជាកេរ្តិ៍មរតកដូនតា យើងផង ទុកជាប្រព័ន្ធការពារបរិស្ថានដ៏រឹងមាំផង និងទុកជាប្រយោជន៍ដ៏ចាំបាច់បំផុតសំរាប់អាយុមនុស្សលោក យើងទាំងអស់គ្នាផង។ ជាពិសេស រាជរដ្ឋាភិបាល ត្រូវតែបើកឳកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានចូលទៅក្នុងតំបន់ការពារ ដើម្បីបន្តល្បាតព្រៃ និង ស៊ើបអង្កេត ស្រាវជ្រាវបទល្មើសព្រៃឈើ ឡើងវិញ ដើម្បីបង្ហាញពីកិច្ចសហការ ចូលរួមការពារព្រៃឈើ ទាំងអស់គ្នា។ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០

Read Previous

រឿងអាស្រូវ របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងលោក នូ សុវណ្ណា ត្រូវបានលាតត្រដាង

Read Next

ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត មកខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់ ក្នុងវិស័យទេសចរណ៍ និងកសិកម្ម