ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៥:២៣ ព្រឹក

ពលរដ្ឋតវ៉ា មិនឲ្យ អាជ្ញាធរឃុំរកា ធ្វើផ្លូវ ដោយយល់ថា បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់

ខេត្តព្រៃវែង៖ក្រុមប្រជាពលរដ្ឋជិត២០ គ្រួសារ រស់នៅភូមិត្រគៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើគ្នាតវ៉ានៅមុខសាលាឃុំរកា ដោយសុំឲ្យប្រាប់ដល់ម្ចាស់គ្រឿងចក្រ មកកាយដីចេញពីផ្លូវរទេះវិញ ដោយយល់ឃើញថាការធ្វើផ្លូវរទេះចាស់នេះជាការ បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់។
តំណាងអោយសហគមន៍ក្នុងភូមិត្រគៀត
ឈ្មោះ(ឡា) បានប្រាប់ដល់ បណ្ដាញ សៀមរាបប៉ុស្តិ៍ ដឹងថា៖ពួកគាត់មកតវ៉ានេះ គឺគ្រាន់តែសុំអោយផ្លូវរទេះមានសភាពដើមវិញ បើទោះបីថាផ្លូវនេះមានសភាពទ្រុឌទ្រោមទាបក៏ដោយ តែអាចបង្ហូរទឹកចូលស្រែបាន តែបើឈូសឆាយចាក់ដីខ្ពស់បៀបនេះ គឺមិនអាចបង្ហូរទឹកចូលស្រែបាននោះទេ នឹងធ្វើអោយផលដំណាំស្រូវពួកគាត់រងការខូចខាតដោយសារខ្វះទឹកជាក់ជាមិនខាន។
លោកពូ (ឡា)បានបន្តទៀតថា ការដែលធ្វើអោយមានផលប៉ះពាល់នោះ គឺមានច្រើនគ្រួសារណាស់ ដោយការឈូសឆាយនេះកន្លែងខ្លះ ធ្វើអោយពួកគាត់បើកបររទេះ ឬគោយន្ត លែងកើត នឹងកន្លែងខ្លះទៀតប៉ះពាល់ដល់ភ្លឺស្រែពួកគាត់ទើបពួកគាត់មកប្តឹងតវ៉ា
ដើម្បីអោយអាជ្ញាធរឃុំជួយរកដំណោះស្រាយជូនពួកគាត់។
ពាក់ព័ន្ធករណីម្ចាស់គ្រឿងចក្រ
បានបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ ថា ការដែលគាត់មកជីកកាយដីនៅបឹងវែងនេះ គឺដោយសារតែមានឯកភាពពីអាជ្ញាធរភូមិឃុំរួចហើយ។ ព្រោះអាជ្ញាធរភូមិឃុំសង្កេតឃើញថា ផ្លូវមួយខ្សែនេះមានសភាពទ្រុឌទ្រោមខ្លាំងពេក ទើបធ្វើ
អោយពលរដ្ឋ ធ្វើដំណើរទៅអាស្រ័យផលបានស្រួល។ ទើបដឹកអាចម៍ដីពីបឹងវែងមកធ្វើផ្លូវនេះ។ តែបែជា ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តទៅវិញ។
ម្ចាស់គ្រឿងចក្របានបន្តថា កន្លងមកគាត់តែងតែជួយចាក់ដីបំពេញនៅតាមផ្លូវក្នុងភូមិមួយចំនួន ដែលមានការខូចខាតផងដែរ។ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែពេលនេះ ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ។
ជុំវិញការតវ៉ារបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា ក៏បានហៅតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន០៣រូបមកដោះស្រាយផងដែរ។ ដោយតំណាងពលរដ្ឋទាំង០៣រូបបានដាក់សំណើរសុំអោយអាជ្ញាធរឃុំ ជួយដោះស្រាយពីបញ្ហារបស់ពួកគាត់ ដោយសុំអោយម្ចាស់គ្រឿងចក្រកាយអាចម៍ដីចេញពីផ្លូវរទេះនេះវិញ។
ករណីនេះលោក នេត នឿន មេឃុំរកាដោយយល់ឃើញថាផ្លូវធ្វើបាន៨០ភាគរយហើយ ក៏សុំកុំអោយកាយអាចម៍ដីចេញវិញ។ តែលោកនឹងធ្វើជាប្រឡាយទឹក ជូនដល់ពួកគាត់ដើម្បីបានទឹកបង្ហូរចូលស្រែ។
លោកមេឃុំ ក៏បានបញ្ជាក់ថា ការធ្វើប្រឡាយទឹកនេះគឺយ៉ាងយូរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
ដោយមានការលើកឡើងពីលោកមេឃុំទើបតំណាងពលរដ្ឋទាំង០៣រូប យល់ព្រមនឹងផ្តិតមេដៃ។ តែពួកគាត់ថា
បើឃុំមិនធ្វើប្រឡាយទឹកជូនពួកគាត់ទេគឺត្រូវតែកាយអាចម៍ដីចេញពីផ្លូវទាំងអស់វិញ។
សូមបញ្ជាក់ថានៅថ្ងៃទី២២ខែដដែលនេះ លោក នេត នឿន មេឃុំរកា ក៏បានហៅម្ចាស់គ្រឿងចក្រ បញ្ជាក់ប្រាប់ថានឹងតម្រូវអោយធ្វើជាប្រឡាយទឹកជូនដល់ប្រជាពលរដ្ឋ យ៉ាងយូរពាក់កណ្ដាលខែសីហាមុខនេះ។ បញ្ហានេះម្ចាស់គ្រឿងចក្រក៏មានយល់ព្រមថានឹងធ្វើជូនពលរដ្ឋមិនឲ្យយឺតយ៉ាវនោះទេ៕SRP

Read Previous

មន្ទីរបរិស្ថានខេត្តកំពង់ចាម គ្រប់គ្រងសំរាម និងដោះស្រាយបញ្ហាផ្សេងៗ បាន​យ៉ាងល្អប្រសើរ

Read Next

ក្រុមហ៊ុនគ្រោងវិនិយោគ រោងចក្រកែច្នៃ សំរាម នៅខេត្តសៀមរាប ក្នុងទំហំទឹកប្រាក់ជាង៧០លានដុល្លារ