ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:៣៣ ព្រឹក

ក្រុមហ៊ុនគ្រោងវិនិយោគ រោងចក្រកែច្នៃ សំរាម នៅខេត្តសៀមរាប ក្នុងទំហំទឹកប្រាក់ជាង៧០លានដុល្លារ

ខេត្តសៀមរាប៖​គម្រោងវិនិយោគរោងចក្រកែច្នៃសំរាម ដ៏ធំមួយនៅក្នុងខេត្ត សៀមរាប ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារ។
ការបង្កើតរោងចក្រកែច្នៃសំរាមនេះ គឺបន្ទាប់ពីបានមើលឃើញថា សំរាមនៅខេត្តមួយនេះកាន់តែកើនឡើង ដែលមាន៤៨០តោនក្នុងមួយថ្ងៃ និងអាចឈានដល់៦០០តោនក្នុងមួយថ្ងៃ អំឡុងឆ្នាំ២០២២។

អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា បានថ្លែងអោយដឹងនាថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២០ថា គម្រោងនេះយើងបានសិក្សារួចហើយ ក្រុមការងារបានធ្វើបទបង្ហាញជូនក្រុមប្រឹក្សាហើយដែរ។ ជំហានបន្ទាប់លោកអភិបាលខេត្ត និងស្នើសុំទៅរាជរដ្ឋាភិបាល ព្រោះគម្រោងនេះធំ ចឹងមិនស្ថិតនៅក្រោមខេត្តនោះទេ បើត្រឹម២លានដុល្លារចុះទើបថ្នាក់ខេត្ត។ លោកបន្តថា ប្រសិនបើមិនមានអ្វីរាំងស្ទះនោះទេ ដើមឆ្នាំ២០២១ នឹងចាប់ផ្តើមសាងសង់ហើយ នៅលើផ្ទៃដីក្នុងចន្លោះ ៦.៥ ទៅ៣០ហិកតា ចម្ងាយពី២០ទៅ៣០គីឡូម៉ែត្រពីប្រជុំជន ផ្នែកខាងលិចឬខាងកើតនៃខេត្ត ដោយប្រើរយ:ពេល១៨ខែក្នុងការសាងសង់។ គម្រោងនេះ មានទាំងសេវាដឹកជញ្ជូន សេវាចាក់សំរាមនៅទីលាន សេវាដុតសំរាម រួមទាំងសេវាសំអាត។ល។ ចឹងទេអាចចំណាយថវិការប្រហែល៧០លានដុល្លារសម្រាប់គម្រោងនេះ ព្រោះក្រៅពីធ្វើរោងចក្រដុតសំរាម យើងរៀបចំជាសួន ច្បារ ដែលមើលទៅឃើញដូចជាអាគារធ្វើការអីចឹង។

លោកអភិបាលបន្ថែមថា គម្រោងនេះជាការវិនិយោគ ដោយក្រុមហ៊ុនបរទេស លើប្រតិបត្តិការរក្សាបរិស្ថាន ដោយការបង្កើតរោងចក្រដុតសំរាម ដើម្បីផលិតជាឋាមពលអគ្គិសនី។ ក្រៅពីនោះយើងក៏អាចកែច្នៃសំរាម អោយទៅជាថ្មសំរាប់ជួសជុលឬសាងសង់ផ្លូវថ្នល់ ក៏ដូចជាជីធម្មជាតិផ្សេងទៀតផងដែរ។
លោកបានបញ្ជាក់ថា តាមពិតការងារនេះគឺបានសិក្សាជិត២ឆ្នាំរួចមកហើយទម្រាំមានថ្ងៃនេះ។ ចឹងទេក្រុងទេសចរណ៍មួយនេះសំខាន់ណាស់ចំពោះបរិស្ថាន ដែលក្នុងនោះយើងគិតទាំងលើ ទាំងក្រោមដូចជាប្រភពទឹកស្អុយជាដើម។ សរុបមក ការប្រមូលសំរាមនិងការរៀបចំបរិស្ថាន គឺនឹងត្រូវកែទម្រង់ថ្មីវិញទាំងអស់។

យោងតាមការបញ្ជាក់របស់លោកអភិបាលក្រុង ខេត្តទេសចរណ៍សៀមរាបអង្គរ អាចជាខេត្តដែលមានសោភ័ណភាពផ្នែកបរិស្ថានលើសគេ និងជាខេត្តដែលមានរោងចក្រកែច្នៃសំរាមមុនគេ នៅប្រទេសកម្ពុជា។

លោក​ ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថាទំហំដីសម្រាប់រោងចក្រ​ចាប់ពី៦ហិកតាឡើងទៅ និងមានចំងាយពីទីប្រជុំជន ដោយក្រុមហ៊ុនបានសិក្សាចំងាយពីក្រុងសៀមរាប២០គីឡូ។ អភិបាលខេត្តថានឹងព្យាយាមស្នើសុំរាជរដ្ឋាភិបាលក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថាកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប បានបង្ហាញរបាយការណ៍ជូនលោ អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលអភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការីផងដែរ។

រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។

អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត៕SRP

Read Previous

ពលរដ្ឋតវ៉ា មិនឲ្យ អាជ្ញាធរឃុំរកា ធ្វើផ្លូវ ដោយយល់ថា បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់

Read Next

មន្ត្រីចុះ បិទហាងខារ៉ាអូខេ ០៣កន្លែង ក្នុងក្រុងសៀមរាប