ព័ត៌មានទាន់ហេតុការណ៍ :

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ផ្អើលឈុល នៅផ្សារលើធំថ្មី

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៤១ ព្រឹក

សម្ពោធសៀវភៅ វិជ្ជាជីវៈសារព័ត៌មានដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

ភ្នំពេញ៖សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹង​ក្លែង​ក្លាយ និងព័ត៌មានមិនពិត ក្នុងកិច្ចសហការ រវាងក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ ត្រូ​វ​​​បា​នប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនៅព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០​២​០ នាស​ណ្ឋា​គារ សូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួ​ង​ព័ត៌មាន លោក Sardar Umar Alan តំណាង អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃ​ស​ហប្រជាជាតិ យូណេស្កូ ប្រចាំកម្ពុជា និង លោក Magnus Saemundsson លេខាទីមួយ នៃ​ស្ថា​នទូតស៊ុយអែតប្រចាំកម្ពុជា។

សៀវភៅនេះ ជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារ ព័ត៌​មាន”ជូនដល់អ្នកសារព័ត៌មាននិងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជាដែលជាមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

នៅក្នុងឱកាសនោះ លោក Sardar Umar Alan តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បា​ន​គួ​ស​បញ្ជាក់ថា សៀវភៅនេះគឺជាឯកសារដែលផ្តល់ធនធានផ្នែកចំណេះដឹងដ៏ជឿនលឿន និង ទំ​នើ​​​បចុងក្រោយបង្អស់។ ការបោះពុម្ពផ្សាយនេះគឺជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើមជា សក​ល​​ស​ម្រា​​ប់ឧត្តមភាព ក្នុងវិស័យអប់រំវិជ្ជាជីវៈ សារព័ត៌មាន»ដែលជាការផ្តោតលើ កម្មវិធីអន្ត​រ​ជា​​​តិ​​រ​បស់អង្គការយូណេស្កូ សម្រាប់អភិវឌ្ឍន៍វិស័យសារគមនាគមន៍។ គំនិតផ្តួចផ្តើមនេះ មា​ន​​​​គោ​​លបំណង ផ្សារភ្ជាប់ការបង្រៀន ជាមួយការអនុវត្ត និងការស្រាវជ្រាវ ផ្នែកវិជ្ជាជីវៈ សា​រ​ព័​ត៌​​​​​មា​​នពីទស្សនៈជាសកល ដោយរួមបញ្ចូលការចែករំលែកគំរូល្អនៅថ្នាក់អន្តរជាតិ។

លោក Magnus Saemundsson លេខាទីមួយនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បាន បង្ហា​ញ​នូវចំណាប់អារម្មណ៏ ទាក់ទងសៀវភៅនេះ ដែលមានសារសំខាន់សម្រាប់សេរីភាពសា​រ​​ព័ត៌មាននៅកម្ពុជា។

កម្មវិធីសិក្សាគំរូនេះផ្តល់នូវគោលការណ៍ណែនាំទ្រឹស្តី និងបរិបទស​ម្រា​​​ប់​អ្ន​កសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងនិស្សិត ក្នុងការអនុវត្តកិ​ច្ច​កា​រ​សា​រព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ ដែលបម្រើជាជម្រើសមួយដែលមាន តម្លៃ​​ខ្ព​ស់​​​និង គួរឱ្យទុកចិត្ត ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិតនិងព័ត៌មានខុស។
លោក ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលអង្គការ យូណេស្កូ បាន​ធ្វើ​​ការបកប្រែសៀវភៅនេះ ជាភាសាខ្មែរ ក្រោមកា​រជួយពី​រដ្ឋាភិបា​លនៃ​ប្រទេស​ស៊ុ​យ​អ៊ែត ដោ​យ​​បានបោះពុម្ពជាសៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដែល ផ្ត​​​ល់​សារ:សំខាន់សម្រាប់សារណ:ជន និងអ្នកសារព័ត៌មាន ។

រដ្ឋមន្រ្តីបានលើ​ក​ឡើ​​ងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ទាមទារឱ្យមាន ចូល​រួម​ស​ហ​​កា​រគ្នាទាំងរដ្ឋ ឯកជន សមាគមអ្នកសារព័ត៌មាន ទើបអាចធ្វើឱ្យមានល​ក្ខណ:កាន់តែល្អប្រសើរ ហើយត្រូវធ្វើអ្វីមួយ កុំដាក់ជាស្វ័យប្រវត្តិ នៅពេលដែលមានគេលើកជាព័ត៌មាន មួ​យ​ម​​ក ដែលហាក់បីដូចជាអវិជ្ជមាន តែជាស្វ័យប្រវត្តិ ចោទគេថាប្រឆាំង ។លោក បានបញ្ជាក់ ពី​​ភា​ពខុសគ្នា រវាងដំណឹងគឺជាផ្នែកមួយ តែព័ត៌មានជាចង្កោមនៃដំណឹង តែបើដំណឹង ក្លែ​ង​ក្លា​យ​កាន់តែច្រើនទៅៗ វាប្រែទៅជាព័ត៌មាន មួយ ហើយដំណឹងនឹងក្លាយទៅជាចរន្តមួយ ដែ​ល​ប​ង្ក​ការមិនទុកចិត្ត បង្កភាពចលាចល ជ្រួលច្របល់ នៅក្នុងសង្គម។

ជាក់ស្តែងក្នុងពេល ដែ​ល​មា​ន​ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ មានការផ្សព្វផ្សាយនៅប្រទេសខ្លះ ថាជំងឺនេះ ជារឿ​ង​ធ​ម្មតា តែចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងពិភពលោក រាប់លាន នាក់ ហើ​យសម្រាប់ប្រទេសដែលមានការជឿជាក់ និងមានព័ត៌មានពិត មានវិធានការ ការពារ ច្បា​ស់​លា​ស់ មិនមានអ្នកស្លាប់ ឬស្លាប់តិចតួចតែប៉ុណ្ណោះ។ ដូច្នេះព័ត៌មានក្លែងក្លាយ វាបាន ធ្វើ​ឱ្យ​ប៉ះ​ពាល់ ខ្លាំងមិនមែនត្រឹមតែ នយោបាយ នោះទេ វាប៉ះពាល់ដល់សេដ្ឋកិច្ច និងគ្រប់ ជីវ​ភា​ព​ក្នុ​ង​សង្គម ។

ដូច្នេះសម្រាប់សៀវភៅនេះ គឺមានសារសំខាន់ដល់សាធារណ:ជន និង អ្ន​ក​សា​រ​ព័​ត៌​មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព ហើ​យស​ម្រា​ប់​ក្រ​សួង ព័ត៌មាន មិនបានយល់ស្របទៅនិងគំនិត ដែលចង់ឱ្យ​បង្កើតច្បាប់ ប្រឆាំងព័ត៌មា​ន​ក្លែ​ង​ក្លា​យនោះទេ ព្រោះការធ្វើច្បាប់នេះ វាពិបាកក្នុងការកំណត់ណាស់ ហើយ មិនបាន ការពា​រ​ផ​ល​ប្រ​យោជន៍រួមនោះទេ តែវាអាចការពារផលប្រយោជន៏បុគ្គល ហើយអាច ក្លាយទៅ ជាកា​រ​រំ​លោ​ភ​សិទ្ធិក្នុងការបញ្ចេញមតិ ទៅវិញ៕SRP

Read Previous

គម្រោង​កែលម្អសួនច្បារ ជិតគល់ស្ពាន គីហ្សូណា សម្រេច​បាន​១០០%

Read Next

ផ្ទះពលរដ្ឋពីរខ្នង និងទ្រព្យសម្បត្តិ មួយចំនួនធំ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់