ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២:៥៣ ព្រឹក

ផ្សារទំនើបហ៊្វែរផ្លាស មានលក់ទំនិញរាយទូទៅជិត១ម៉ឺនមុខ បើកសាខាទី៥ នៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម​៖ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ផ្សារទំនើបហ៊្វែរផ្លាស សូភើរម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាទី៥ ដែលមានលក់ទំនិញរាយទូទៅជិត ១០,០០០មុខ ដែលមានទីតាំង ស្ថិតនៅ​​​ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (​តាមបណ្តោយផ្លូវជាតិលេខ ៧ ចំងាយ​ ១០០០​ម​ពី​ រង្វង់មូលសេះ) ។
ដើម្បីជាកាដូជូនទៅអតិថិជន ផ្សារទំនើបហ្វ៊ែរផ្លាស សាខាទី៥ ក្រុងកំពងចាម មានបញ្ចុះតំលៃ ១០ % ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ២០២០ រហូតដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច។
ផ្សារទំនើបហ៊្វែរផ្លាស ចាប់បម្រើអតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀត ផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន÷ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។
ផ្សារទំនើបហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបើកសម្ពោធសាខាទី៥នេះ ផ្សារទំនើបហ៊្វែរផ្លាស នឹងមានការពង្រីកអាជីវកម្មបើកសាខាថ្មីៗបន្ថែម នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តា ខេត្តនានា។
ផ្សារទំនើបហ៊្វែរផ្លាស នឹងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីបន្ថែមសេចក្តីត្រូវការ និងបង្កភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត។

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួន៥ គឺ
ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយះទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២
ទីតាំងទី២  ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៥ ៥៥៥ ១២០
ទីតាំងទី៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ ភ្នំពេញ  ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ ០៨៥ ៥៥៥ ៣៧០
ទីតាំងទី៤ ផ្ទះលេខ  ៣០៣  ផ្លូវ ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។
ទីតាំងទី៥ ស្ថិតនៅ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ៧ ចំងាយ១០០០ មពីរង្វង់មូលសេះ) ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕SRP

Read Previous

គេហទំព័រ កម្ពុជារាល់ថ្ងៃ បើកសម្ពោធជាផ្លូវការ

Read Next

ចាប់បានហើយ បុរសលើកកាំបិត គំរាមសម្លាប់ម្តាយមីង នៅក្រុងសៀមរាប