ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣២ ល្ងាច

នៅញញឹមដាក់កាមេរ៉ាទៀត! បញ្ជូនបុរសលើកកាំបិតគំរាមកាប់ម្ដាយមីងទៅតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យដែលបានលើកកាំបិតគំរាមសម្លាប់ម្ដាយមីងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ មន្ត្រីនគរបាលបានថ្លៃប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាជនសង្ស័យត្រូវបានចាប់ខ្លួននៅ រសៀល ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញចំណុចលើខ្នង ភ្នំត្បែង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដោយកំលាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលស្រុកត្បែងមានជ័យ។

ជនសង្ស័យ (អែម បញ្ញា) អាយុ២៧ឆ្នាំ រស់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

សូមរំលឹកថាកាលពី ថ្ងៃទី១៨ខែ កក្កដា ឆ្នាំ២០២០ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី ដោយសម្លុតគំរាមកំហែងនឹងកាប់រថយន្តពលរដ្ឋម្នាក់ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាតនឹងបើកទៅផ្លុងចោលនៅស្រុកប្រាសាទបាគង រួមទាំងលួចយកលុយនៅក្នុងរថយន្តជិត៦០០០(ប្រាំមួយពាន់)ដុល្លារទៅជាមួយ។ ក្រោយមានហេតុការណ៍សមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ចាប់ជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។

បើតាមមន្ត្រីនគរបាលបានថ្លែងបន្ថែមថា ករណីនេះក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់មួយចំនួនដែលនៅសល់និងប្រគល់ជូនទៅជនរងគ្រោះវិញផងដែរ៕SRP

Read Previous

លោកអ៊ុន ចាន់ដា ចុះ​ពិនិត្យ​ ការលក់ដូរ របស់អាជីវករតាមផ្សារ

Read Next

ភរិយា អភិបាលខេត្តកំពង់ចាម យកអំណោយ ចែកពលរដ្ឋ០៦គ្រួសារ នៅ​ស្រុក​ជេីងព្រៃ​