ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣៤ ល្ងាច

មន្ត្រីឋាន:ធំៗនៅខេត្តមណ្ឌលគិរី ជាង១០នាក់ ប្រឈមនឹងដកដំណែង

ភ្នំពេញ៖​មន្រ្តី​ជាន់ខ្ពស់មួយបានបង្ហើបអោយដឹងថា​ ពាក់ព័ន្ធ​នឹង​ការទន្ទ្រានដី​រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន​ នៅ​ខេត្ត​មណ្ឌលគិរី​ យ៉ាង​ហោច​ណាស់​មានមន្ត្រី​ជាង​១០​នាក់​ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​ ស្នើសុំ​គោលការណ៍​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដកហូតតួនាទី​ និង​បណ្ដេញ​ចេញ​ពី​ គណបក្ស​។

យោងតាម​របាយការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះថ្ងៃទី​ ១២​ ខែ​ មិថុនា​ឆ្នាំ​ ២០២០​ លោក​ឧបនាយករដ្ឋមន្ត្រី​ ប៊ិន​ ឈិន​ បានគោរព​ស្នើសុំ​គោលការណ៍​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានចំណាត់ការទៅលើ​ មន្រ្តី​មួយចំនួន ​ដូចខាងក្រោម​៖​

១-​ គួរសម្រួល​ភារកិច្ច​លោក ស្វាយ​ សំអ៊ាង ពី​ អភិបាល​ខេត្ត​មណ្ឌលគីរី​ ដោយហេតុថា​លោកមិនបាន​អនុវត្តតួនាទីនិង​ភារកិច្ច​របស់​ខ្លួន​ជាប្រធាន​គណៈបញ្ជាការឯកភាព​ខេត្តក្នុងការចាត់វិធានការចាំបាច់នានាដើម្បីទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្ត​អោយមានប្រសិទ្ធិភាព​ និង​មាន​ឯកសារ​ខ្លះ​លោកបានចូលរួមចុះហត្ថលេខាទទួលស្គាល់​ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់​។

២-​ គួរបញ្ចប់ដំណែង​ លោក​ សេង​ សុវណ្ណារ៉ា​ ពី​ សមាជិក​គណៈកម្មការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា​ ដោយហេតុថា​ លោកបានឃុបឃិតគ្នាជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ការ​រៀប​ចំ​ឯកសារ​ជាច្រើន​ដើម្បី​យកដី​ព្រៃរបស់រដ្ឋ​ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួន​ទោះបី​ជាត្រូវ​បានដកដំណែងចេញពី​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និង​ ពី​សមាជិក​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ​ ក៏លោក​នៅតែបន្តព្យាយាមស្នើសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហើយ​។

៣-​ គួរចាត់​វិធានការបញ្ចប់ដំណែង​លោក ណយ​ ស្រូន​ ពី​សមាជិក​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី​៨​ ដោយហេតុថា​លោក មានការ​ពាក់ព័ន្ធ​នឹង​ការ កាន់កាប់ដីព្រៃដោយខុសច្បាប់ ​ជាច្រើន​ហិកតា​។

៤-​ គួរចាត់​វិធានការបញ្ចប់ដំណែង​ លោក​ ស៊ិន​ វណ្ណវុឌ្ឍ​ ពី​អភិបាល​ស្រុក​កោះញែក​ និង​ធ្វើ​ការស៊ើបអង្កេត​ និង​អនុវត្ត​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​រូប​លោក​ ដោយហេតុថា​ លោក​អភិបាល​ស្រុក​រូប​នេះ​ មានការជាប់​ពាក់ព័ន្ធ​ការកាប់រាន​ទន្ទ្រាន​យកដី​ព្រៃដោយខុសច្បាប់​ជាច្រើន​កន្លែង​ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ និង​ជម្រកដែនសត្វព្រៃស្រែពក​ ចាប់​តាំង​ពី​លោកកាន់តំណែង​ជា​អភិបាល​ស្រុក​កែវសីមា​ រហូត​ដល់ជា​ អភិបាល​ស្រុក​កោះញែក​នាពេល​បច្ចុប្បន្ន​។

៥-​ គួរចាត់​វិធានការ​បញ្ចប់​តំណែង​លោក​ សៀក​ មុន្នី​ ពី​ អភិបាល​ស្រុក​អូររាំង​ ដោយហេតុថា​ លោក​អភិបាល​ស្រុក​រូប​នេះ​មានការជាប់​ពាក់ព័ន្ធ​ និង​ឃុបឃិត​គ្នា​ទន្ទ្រាន​ដីព្រៃ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ដើម្បី​យកទៅលក់និងធ្វើកម្មសិទ្ធិដោយតម្រូវអោយ​មេភូមិ​ មេឃុំ​ ចុះហត្ថលេខា​លើការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់​ជាច្រើន​។

៦-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ស្រី​ ថ្វាន់​ ត្រែល​ ពី​ចៅសង្កាត់​ សែន​មនោរម្យ​ ស្រុក​អូររាំង​ ដោយហេតុថា​ ចៅសង្កាត់​រូបនេះ​តែងតែ​ចុះហត្ថលេខា​ដឹងឮលើការលក់ដូរដីព្រៃដោយខុសច្បាប់​ និង​ធ្វើ​លិខិត​បញ្ជាក់​ផ្សេងៗ​ជាមួយឈ្មោះ​ញ៉ាង​ ម្យក់​ មេភូមិ​ ពូហ្សាម​ ទោះបីមានការណែនាំ​ និង​ព្រមាន​ជាច្រើន​ដង​។

៧-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ប៊ុត​ សំអ៊ែល​ ពី​ឃុំ​ស្រែខ្ទុម​ ព្រោះហេតុថា​ មេឃុំ​រូបនេះ​ មានការចូលរួមឃុបឃិតរៀបចំផែនការ ផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ​ ពិសេស​បានចូលរួមញុះញង់ ប្រជាពលរដ្ឋ អោយតវ៉ា​ទាមទារ​ និង​កាន់​កាប់​ដី​ព្រៃ ដោយខុសច្បាប់​។

៨-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ព្យើប​ ពេ​ មេឃុំ​ ស្រៃព្រះ​ ដោយហេតុថា​ មេឃុំ​រូបនេះ​ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍​ ដោយមានការចាត់ចែងពីថ្នាក់ខេត្ត​ និង​ បង្ករការងាយស្រួលអោយមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់​ និង​ បែងចែក​ដីព្រៃ​យ៉ាង​អនាធិបតេយ្យ​អោយប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ដោយមិនខ្លាចញញើតច្បាប់ឡើយ​ ។ មេឃុំ​រូបនេះ​ បានឃុបឃិតជាមួយ​អតីត​អភិបាល​ស្រុក​កែវសីមា​ លោក​ ស៊ិន​ វណ្ណវុឌ្ឍ​ និង​លោក​ សុខ​ សេរា​ បើកដៃអោយមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់​ ។

៩-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ សុខ​ សេរា​ ពី​នាយករងរដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី​ ដោយហេតុថា​ រូប​លោក​ជាអ្នកសម្របសម្រួល​ការងារ​ និង​ ប្រើប្រាស់​រូបភាព​ស្នើសុំ​ដីសម្បទានសង្គមកិច្ច​ដែល​បង្កអោយ​មានការកាប់រាន​ទន្ទ្រាន​ដីព្រៃ​ដោយខុសច្បាប់ក្នុងតំបន់ការពារ​ធម្មជាតិ​យកទៅលក់អោយ​ឈ្មួញ​ជាបន្តបន្ទាប់​។

១០​-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​ ឧត្ដមសេនីយ៍​ ជេត​ ហ៊ាង​ មេបញ្ជាការ​រង​កងឯកភាពស្ថាបនាថ្នល់លេខ​៧១៦​ ជាប្រធាន​ការដ្ឋាន​ខ្សែ​ក្រវ៉ាត់​ព្រំដែន​ និង​ នាយទាហាន​ នាយទាហាន​រង​ចំនួន​១២​រូប​ទៀត​ ដែល​បាន​ប្រើប្រាស់​តួនាទី​បេសកកម្ម​ និង​ គ្រឿងចក្រ​ របស់​អង្គភាព​ ធ្វើ​សកម្មភាព​ កាប់​រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់​ តាមដងផ្លូវ​ក្រវ៉ាត់ព្រំដែន​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ស្រែខ្ទុម​ ស្រុក​កែវសីមា​ ខេត្ត​មណ្ឌល​គិរី​។

១១​-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ថាន​ ប៊ុន​ធឿន​ ពី​មេបញ្ជាការ​សឹករងស្រុកកោះញែក​ ដោយសារតែតាម​ភរិយា​របស់​ខ្លួន​ឈ្មោះ​ ខេង​ សុខនី​ បានទិញដី​ជាច្រើន​ហិកតា​ពី​ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​។

​ករណី​នេះសម្ដេចតេជោ​ ហ៊ុន​ សែន​ បានចារ​លើរបាយការណ៍របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បញ្ជូន​ទៅ​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដើម្បី​ដឹកនាំការប្រជុំ​ និង​លើកយោបល់មកសម្ដេចតេជោ​ ហ៊ុន​ សែន​ វិញ​។

សូមរម្លឹកថាកាលនៅថ្ងៃទី​២២​ខែ​កក្កដា​ឆ្នាំ​២០២០​ សម្ដេច​ ស​ ខេង​ បានសម្រេច​បង្កើតក្រុម​ការងារ​អន្តរក្រសួង​មួយដែលមាន​ក្រសួង​មហាផ្ទៃ​ ក្រសួងរៀបចំដែនដី​ នគរ​រូបនីយកម្ម​ និង​សំណង់​ ក្រសួង​បរិស្ថាន​ និង​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និង​ នេសាទ​ ដែល​មាន​ លោក​ អង្គ​ មង្គល​ រដ្ឋលេខាធិកា​រ​ក្រសួង​មហាផ្ទៃ​ ជាប្រធាន​។ ក្រុមការងារ​អន្តរក្រសួង​នេះ​មានតួនាទី​ និង​ ភារកិច្ច​ ចុះសិក្សាស្រាវជ្រាវ​ លើករណី​នីមួយៗ​នៃ​ការកាប់រាន​ទន្ទ្រាន​យកដី​ព្រៃដោយខុសច្បាប់​ក្នុងតំបន់​ការពារ​ធម្មជាតិ​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​ តាម​របាយការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះថ្ងៃទី​ ១២​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ អោយបានជាក់ស្ដែង​ និង​ ប្រមូល​ឯកសារ​ និង​ភស្តុតាង​នានា​ពាក់ព័ន្ធ​ជា​មួយនឹងមន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​នឹងសកម្មភាពទាំងនោះ​។

សូមបញ្ជាក់ថាខេត្តមណ្ឌលគិរី ក្រៅពីល្បីមានការកាប់ទន្រ្ទានវាតយកដីរដ្ឋដោយខុសច្បាប់ក៏ល្បីល្បាញរឿងសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិតេយ្យផងដែរ៕SRP

Read Previous

ពលរដ្ឋ ស្នើសុំឲ្យរក្សាទុក លោករៀន ប៊ុនណាល់ ជាមេភូមិទឹកជោរ ដដែល

Read Next

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យត្រៀមជួយសង្គ្រោះ ពលរដ្ឋ នៅពេលមាន គ្រោះមហន្តរាយ កើតឡើង