ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៣៦ ល្ងាច

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យត្រៀមជួយសង្គ្រោះ ពលរដ្ឋ នៅពេលមាន គ្រោះមហន្តរាយ កើតឡើង

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​ឆ្លេីយតប​គ្រោះ​ទឹក​ជំនន់​ និង​គ្រោះរាំងស្ងួត​ នៅ​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​​ និង​ជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ បាន​ថ្លែង​ថា​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។​

​លោក​​អ៊ុន​ ចាន់ដា​ បាន​លេីក​ឡើង​ថា​ មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង។​ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយដែល​បណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ និងចាស់ជរា​។
លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ សៀវភៅផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះអាសន្ន ជាឯកសារជំនួយ ដល់ដំណើរការ ក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លួវសម្រាប់ ការសម្រេចចិត្តនិងជាមូលដ្ឋានក្នុង​ការ​បង្កើត នូវផែន​ការឆ្លើយតបសង្រ្គោះបន្ទាន់ នៅពេលដែល គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតកើតឡើង។​ ហេីយ​វាក៏នឹង ក្លាយជាផែនការយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ គឺដើម្បីធានាថាអ្នក ដែលងាយរងគ្រោះបំផុតទទួល បាន ការការពារ គាំទ្រប្រកបដោយសុវត្ថិភាព​ និងទទួលបានជំនួយសង្រ្គោះដើម្បីបំពេញបាននូវរាល់ការ កង្វះខាត ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប្រកបដោយនិរន្តរភាព ចៀសផុតពីផលប៉ះពាល់នាពេលអនាគត។ពិសេសការកសាងបាននូវភាពធន់របស់សហគមន៍ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការជះឥទ្ធិផលជាសាកល​៕SRP

Read Previous

មន្ត្រីឋាន:ធំៗនៅខេត្តមណ្ឌលគិរី ជាង១០នាក់ ប្រឈមនឹងដកដំណែង

Read Next

លោកហ៊ុន ណេង ប្រគល់ប្រាក់ជូនពលរដ្ឋ ដែលប៉ះពាល់ផ្ទះដី ក្នុងការសាងសង់ផ្លូវនិងស្ពាន