ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១២:១៨ ព្រឹក

លោកខៀវ កាញារីទ្ធ ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដោយយកគំរូពីឡតិ៍សម្ងួតធំៗនៅកម្ពុជា ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករ។

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែកក្កដា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ ក៏ដូចរបៀបធ្វើកិច្ចការងារថ្មីៗបន្ថែមទៀត ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង។

លោក បានអោយក្រុមការងារព័ត៌មាន ត្រូវចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយ ដែលមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិបតោន បានយូរមិនមានខូចគុណភាព ដើម្បីផ្សាយអោយប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។

លោក រដ្ឋមន្រ្តី បានក្រើន រំលឹកដល់អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាននូវផែនការ និងសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន មានការទទួលខុសត្រូវខ្ពស់ ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបានឆាប់ទៅមុខទៀត៕SRP

Read Previous

នាយករដ្ឋមន្ត្រីហ៊ុនសែន​ ផ្តល់​អំណោយ​សាងសង់​ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ តម្លៃជាង១លាន$ បំពាក់ដោយបរិក្ខារទំនើបៗ

Read Next

លោក​​ កៅ​ សុខអាន​ រម្លឹកមន្ត្រីអប់រំ ឲ្យ​មាន​ភាព​​ស្មោះត្រង់​ នឹងមុខវិជ្ជាជីវៈ របស់​ខ្លូន​តាម​រយៈ​​ការ​ផ្តល់​សេវា​