ព័ត៌មានទាន់ហេតុការណ៍ :

សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់

«គយច្រកដូង» គាបយកលុយ ពីអាជីវករខ្មែរ ដឹកផ្លែស្វាយ ទៅលក់នៅវៀតណាម តាមអំពើចិត្ត

អាជ្ញាធររួមគ្នា អប់រំផ្សព្វផ្សាយ បញ្ឈប់ការកាយយកអាចម៍ដី ពីទំនប់ព្រែកបុរាណ

បុរសឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប

រដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

សម្តេច ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

រថយន្តតាក់ស៊ីបុក ជាមួយបែនដឹកដី ស្លាប់៥នាក់ នឹងរបួសធ្ងន់១០នាក់

បើករថយន្តបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ នៅ មុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ២:០៤ ល្ងាច

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ចៅក្រមព្រះរាជអាជ្ញា មន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ អភិក្រមទាំង៥ របស់សម្ដេចតេជោ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថាចៅក្រមព្រះរាជអាជ្ញាក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ខ្ជាប់នៅអភិក្រមដ៏ថ្លៃថ្លាទាំង០៥ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីគឺ -ឆ្លុះកញ្ចក់ -ងូតទឹក -ដុសក្អែល -ព្យាបាល -និងវះកាត់ ដើម្បីជាគោលការណ៍ក្នុងការអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួន ពិសេសសំរាប់ថ្នាក់ដឹកនាំនៃអង្គភាពសាលាជម្រះក្ដី នៅអយ្យការអមសាលាដំបូងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងអភិបាលកិច្ចល្អក៏ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន។

លោក កើត រិទ្ធ បន្តថាសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំគឺជាសាលាឧទ្ធរណ៍តំបន់ចំនួនពីរដំបូងគេដែលត្រូវបានដាក់ឲ្យដំណើរការជាប្រវត្តិសាស្ត្រនៅប្រព័ន្ធយុត្តិធម៌កម្ពុជាតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដើម្បីបង្ខិតសេវាយុត្តិធម៌អោយកាន់តែនៅខិតជិតប្រជាពលរដ្ឋនឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងដែលត្រូវបានប្រមូលផ្ដុំនៅសាលាឧទ្ធរណ៍ ភ្នំពេញ។ ក្រៅពីសាលាឧទ្ធរណ៍បាត់ដំបងនិងសាលាឧទ្ធរណ៍ត្បូងឃ្មុំសាលាឧទ្ធរណ៍ព្រះសីហនុក៏នឹងត្រូវដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលក៏និងពិនិត្យលទ្ធិភាពបង្កើតសាលាឧទ្ធរណ៍តំបន់ផ្សេងទៀតដើម្បីឆ្លើយតបតាមតម្រូវការនិងការវិវត្តជាក់ស្ដែងរបស់សង្គមនាពេលអនាគតប្រសិនជាមានសំណូមពរនិងមានតម្រូវការចាំបាច់ដើម្បីបង្ខិតសេវាយុត្តិធម៌នេះឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្តាំផ្ញើរអោយ ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងមន្ត្រីសាលាដំបូងទាំងអស់ សូមការពង្រឹងនិងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌ក៏ដូចជាចូលរួមធានាសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ។  លោកថ្លៃយ៉ាងដូច្នេះនៅរសៀល ថ្ងៃ២៧ ម្សិលមិញមស្ថិតភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍បាត់ដំបងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

សូមជម្រាបថាពិធីនេះតែងតាំងលោក សម ប៊ុនថុន ជាប្រធានសាលាឧទ្ទរណ៍ លោក ធូ មណី អនុប្រធានសាលាឧទ្ធរណ៍ លោក នួន សាន ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ទរណ៍ និងលោក គឺ ប៊ុនណ្ណារ៉ា ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕SRPដោយប៊ុន ថេត

Read Previous

ក្រុមមន្ត្រីស្រុកប្រាសាទបាគង នាំគ្នាជិះកង់ លើកទឹកចិត្តឲ្យកសិករ ដាំបន្លែ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ

Read Next

រដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាជំរុញអោយមានការផ្លាស់ប្តូរ រថយន្តដឹកកម្មកររោងចក្រ មានស្តង់ដារ ដើម្បីធានាដល់សុវត្ថិភាព