ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:២៦ ល្ងាច

រដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាជំរុញអោយមានការផ្លាស់ប្តូរ រថយន្តដឹកកម្មកររោងចក្រ មានស្តង់ដារ ដើម្បីធានាដល់សុវត្ថិភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាជំរុញឱ្យអ្នក បើកបរដែលប្រើប្រាស់រថយន្តដឹកទំនិញសម្រាប់ដឹកញ្ជូនកម្មករ និយោជិតនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ធ្វើការផ្លាស់ប្តូររថយន្តមានស្តង់ដារត្រូវត្រឹម ដើម្បីធានាដល់សុវត្ថិភាពក្នុងពេលធ្វើដំណើរ។

លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងសិក្សាពីលទ្ធភាពពីការប្រើប្រាស់រថយន្តដឹកជញ្ជូនកម្មករ និយោជិតប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោ ជិត ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ លោកបានបញ្ជាក់ថា សុវត្ថិភាពធ្វើដំណើររបស់កម្មករក្នុងវិស័យកាត់ដេរនៅតែប្រឈមនឹងគ្រោះថ្នាក់ ចរាចរណ៍ខ្ពស់ដោយសារកត្តាអ្នកបើកបរមិនគោរពច្បាប់ និងការដឹកលើសទម្ងន់ ខណៈយានយន្តមិនត្រឹមត្រូវតាម លក្ខណៈស្តង់ដារបច្ចេកទេស។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការ របួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ការសិក្សាពីលទ្ធភាពដែលនឹងអាចអ្នកបើកបររថយន្តដឹកញ្ជូនកម្មករ ងាកទៅប្រើប្រាស់យានយាន្តមានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់នឹងចេញលទ្ធផលនៅចុងឆ្នាំនេះ។ លោកបានឱ្យដឹងថា មកដល់បច្ចុប្បន្ន មានរថយន្តដឹកញ្ជូនកម្មករ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន៤០គ្រឿង ក្នុងចំណោមប្រហែល៥០០គ្រឿងហើយ ដែលត្រូវបានផ្លាស់ប្តូរពីរថយន្តដឹកទំនិញ។

គួរកត់សម្គាល់ថា កម្មករមួយភាគធំបានធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ តាមរថយន្តជជុសពីប្រទេសកូរ៉េ ដែល មានលក្ខណៈចាស់ៗ និងដឹកលើសចំណុះដោយការឈរតោងខាងក្រោយនៃរថយន្ត ខណៈក្នុងចំណោមអ្នកបើកបរ ទាំងនោះគ្មានបណ្ណបើកបរ និងរថយន្តក៏មិនបានចុះបញ្ជីត្រឹមត្រូវ និងកែច្នៃខុសបច្ចេកទេស ដែលអាចកើតមានគ្រោះថ្នាក់នៅលើដងផ្លូវគ្រប់ពេលវេលា។

យោងតាមរបាយការណ៍របស់ប.ស.ស បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ និយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក ជើងចំនួន៦៩៨លើក ដោយបណ្តាលឱ្យកម្មករនិយោជិត ចំនួន១៥នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាងមួយពាន់នាក់។ កត្តាគ្រោះថ្នាក់ដោយសារការវ៉ាជែងប្រថុយប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែស ការផ្ទុកចំនួនមនុស្សលើសចំណុះ និងការបើកបរក្រោមឥទ្ធិពលស្រវឹង ជាដើម៕SRP

Read Previous

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ចៅក្រមព្រះរាជអាជ្ញា មន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ អភិក្រមទាំង៥ របស់សម្ដេចតេជោ

Read Next

អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ នាំយកប៉ាវអ៉ីសម្រាក និងទឹកអាល់កុល ផ្តល់ជូន ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រុកក្រូចឆ្មារ