ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៣៤ ព្រឹក

ប្រកាស​​តែងតាំង​ ​លោក​វង្ស​ ប៊ុន​វិសុទ្ធ​ ជា​ព្រះរាជអាជ្ញា​ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖អតីត​ព្រះ​រាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​​ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួស​លោក​ ច្រឹង​ ខ្មៅ​ ដែលត្រូវ​ផ្ទេរ​ទៅ​កាន់​ជា​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។
ពិធីធ្វើឡើងនារសៀលថ្ងៃទី២៨ ខែកក្កដា​​ ឆ្នាំ២០២០ នៅសាលា​ដំបូង​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក កេីត​ រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រតិភូ​អមដំណើរ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​កងកម្លាំង​ មន្ទីរ​ ​អង្គភាព​ ពាក់ព័ន្ធ​ជុំវិញខេត្ត​ជាច្រើន​រូប​ទៀត។

បន្ទាប់ពីពិធីប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
លោក​​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងការកោតសរសើរចំពោះលោក​ ច្រឹង​ ខ្មៅ​ ដែល​ត្រូវ​ដូរទៅកាន់តំណែងថ្មី ដោយកន្លងមក​បេី​ទោះបីជាមាន​រយៈពេល​ខ្លី​ក៏​ពិត​មែន​ តែ​លោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នា​នោះ​លោក​​អភិបាលខេត្ត​ ក៏​បាន​ទទួល​ស្វាគមន៍​ចំពោះ​​ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ដែល​ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយ​​សង្ឃឹម​ថា​លោក​ព្រះរាជអាជ្ញា​ថ្មី​នឹងចូលរួមសហការយ៉ាងល្អជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។

លោក​​ កេីក​ រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ធ្វើ​ការ​ណែនាំ​ដល់​ ​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​ ជាពិសេស​លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ដែល​ទើប​តែ​ទទួល​ការ​តែងតាំង​ថ្មី​ ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​​ខេត្តកំពង់ចាម​ ត្រូវ​ខិតខំធ្វើការអនុវត្តតួនាទី ភារកិច្ច​របស់​ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យច្បាប់ និងយុតិ្តធម៌ឲ្យកាន់តែ​មាន​ភាព​ល្អប្រសើរទ្បើង និងសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋលើវិស័យយុតិ្តធម៌​។ ជាពិសេស​ត្រូវ​រួម​សហការ​គ្នា​ ដេីម្បី​ធ្វើ​ការ​ដោះស្រាយបញ្ហាសំណុំរឿងកកស្ទះ តាមគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល​៕SRP

Read Previous

លោកឃឹម ហ្វីណង់៖ សំណង់នៅសងខាងផ្លូវ ឡើងភ្នំគូលែន នឹងរុះរើឲ្យអស់ទាំងស្រុង

Read Next

ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​ បេីក​កិច្ចប្រជុំអនុម័ត​សេចក្តី​ព្រាង​ស្តីពី​ផែនការ​ ចំណូល-ចំណាយថវិកា សម្រាប់ឆ្នាំ២០២១ របស់​មន្ទីរ​សុខាភិបាល​​