ព័ត៌មានទាន់ហេតុការណ៍ :

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៨:១០ ព្រឹក

អភិបាលខេត្តសៀមរាបស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភាជួយ រកមធ្យោបាយដោះស្រាយការលំបាកមួយចំនួន

ខេត្តសៀមរាប៖ អភិបាលខេត្ត លោក ទៀ សីហា បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និង វឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងមក និង បានលើកឡើងពីការលំបាក បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយផងដែរ។
អភិបាលខេត្តបានលើកផងដែរអំពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការងារគណៈកម្មការទី៣ អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី ក្នុងការដាំដុះរបស់ប្រជាកសិករ អំពីការគ្រប់គ្រងប្រមូលសំរាមនិងទីធ្លាចាក់សំរាមមិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក និងប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ធ្វើឲ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។

លោកបានលើកឡើងយ៉ាងដូច្នោះក្នុងពេលចូលជួបពិភាក្សាការងារជាមួយលោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងសមាជិកគណៈកម្មការ ដើម្បីសិក្សាស្វែងយល់ពីវិស័យ ការងារពាក់ព័ន្ធនឹងការទទួលខុសត្រូវ របស់គណៈកម្មការទី៣ ដោយមានការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប នៅព្រឹកមិញនេះ។

ក្នុងកិច្ចពិភាក្សានេះនេះ លោក ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការបម្រើប្រជាពលរដ្ឋ។ចំពោះការលំបាក និង បញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការបានបញ្ជាក់ថា នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។ ម៉្យាងទៀត ការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន ដែលធ្វើឲ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបផងដែរ។ កត្តាសំខាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយ សុវត្ថិភាព ក្នុងការបាន ជម្រុញឲ្យប្រជាកសិកបង្កើនការផលិតបន្លែ សុវត្ថិភាពឲ្យបានច្រើន ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែ ពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង។ ដូច្នេះត្រូវតែបង្កើនការផលិតបន្លែ ផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារដោយគិតពីនិរន្តរភាពទៅពេលអនាគត មិនចាំបាច់នាំចូលបន្លែមកពីខាងក្រៅ ដោយហើយក្រោយពីបញ្ចប់កូវីដ១៩ និងធ្វើឲ្យខេត្តទេសចរណ៍មួយនេះ មានការអភិវឌ្ឍ ធ្វើឲ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

លោក ឡូយ សុផាត ក៏បានជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំធ្វើការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និង ផែនការមេ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ដោយសារខេត្តមួយនេះមានអំណោយផលខាងវិស័យទេសចរណ៍ កសិកម្ម និង កសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ៕SRP

Read Previous

ពលរដ្ឋម្នាក់ បានស្លាប់ទាំងដៃ កំពុងព្យួរសេរ៉ូម

Read Next

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ គោរពវិញាណក្ខ័ន្ធ សព ឧបាសក សុខ សារឿន​