ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

អាយស៊ីស៊ី-អង្គរ «ICC-Angkor» នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២៦ នឹង២៧

សម្តេច ហ៊ុន សែន ថ្លែងថា បានសរសេរលិខិត ទៅនាយករដ្ឋមន្ត្រី ឥណ្ឌា រួចហើយ ដើម្បីស្នើសុំ វ៉ាក់សាំងមមកចាក់ជូន ប្រជាពលរដ្ឋ

ផ្ទុះតវ៉ា ស្នេីអោយមន្ទីរការងារ ខេត្តសៀមរាប ជួយដោះស្រាយ ការបន្ថយ បុគ្គលិកចំនួន១៦១នាក់ របស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS

សម្តេច ហ៊ុន សែន អញ្ជើញសម្ពោធ អគារទីស្តីការថ្មី ក្រសួងសាធារណការ នឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៤:០៨ ព្រឹក

ពលរដ្ឋសាទរ អាជ្ញាធរឃុំរាប បានស្ថាបនា ផ្លូវមួយខ្សែប្រវែង១៦០០ម៉ែត្រ

ខេត្តព្រៃវែង៖ ពលរដ្ឋ ប្រជាកាពារ និងអាជ្ញាធរឃុំរាប នគរបាលប៉ុស្តិ៍ បានសហការគ្នា បើកផ្លូវកសិកម្មឬថ្មើរជើងមួយខ្សែទទឹង៤ម៉ែត្រ និងបណ្តោយប្រវែង១៦០០ម៉ែត្រនៅចំណុចកន្លែងរលៀង ស្ថិតភូមិពារាំង ឃុំរាប ស្រុកពារាំង។

លោក ផន សុផល មេឃុំរាប បានលើកឡើងថា ដោយការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចការលំបាក របស់ពួកគាត់ក្នុងការដឹកជញ្ជូនផលកសិកម្ម ទើបសម្រេច ធ្វើផ្លូវនេះឡើង។ លោក ផន សុផល បានបន្តថា ផ្លូវថ្មើរជើងឬផ្លូវកសិកម្មមួយខ្សែនេះបានចាប់ផ្តើមធ្វើនៅអំឡុងដើមខែមិថុនា បានបញ្ចាប់កសាងរួចរាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកមេឃុំថា ទំរាំតែ បើកផ្លូវមួយខ្សែនេះបានគឺមិនងាយទេ ត្រូវដើរសម្របសម្រួល ជាមួយពលរដ្ឋដែលមានក្បាលដីជាប់ផ្លូវនឹង ថែមទាំងផ្តល់សំណងពីផលប៉ះពាល់ដល់ពួកគាត់។

លោកបានបញ្ជាក់ថា ផ្លូវនេះ ចំណាយថវិកាអស់ចំនួន៩,៥០០,០០០រៀល ដោយមានការសហការណ៍ និងឧបត្ថមពីសប្បុរសជនក្នុងភូមិពារាំងចំនួន១,៥០០,០០០រៀល និងលោកឧញ្ញ៉ា ប៊ុត ចាន់ធូ ចំនួន៤លានរៀល ព្រមទាំង ថវិកាផ្ទាល់ខ្លួនរបស់លោក៤លានរៀល។

លោក សាន់ សៀប តំណាងឲ្យពលរដ្ឋក្នុងភូមិពារាំង បានថ្លែងថា ខ្ញុំបាទពិតជា រីករាយចំពោះការសហកាណ៍ របស់ប្រជាពលរដ្ឋ ដែលបានរួមគ្នាបើកផ្លូវមួយខ្សែនេះ ដើម្បីជាប្រយោជន៍រួម ក្រោមការសម្របសម្រួលពីថ្នាក់ដឹងនាំស្រុកពារាំងជាពិសេស អាជ្ញាធរឃុំរាប តែម្តង។

លោក សាន់ សៀប បានសុំសំណូមពរដល់ពលរដ្ឋ ទាំងអស់ ដែលអាស្រ័យផលឬប្រើប្រាស់លើផ្លូវមួយខ្សែនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះជាសម្បត្តិរួមរបស់ពួកយើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ផន សុផល មេឃុំរាប ក៏បានចែកសារ៉ុង ដល់ពលរដ្ឋ កងកំលាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិមួយចំនួនផងដែរ៕SRPដោយសូ សុខា

Read Previous

រឹបអូសទូរស័ព្ទគេចពន្ធ៣០០គ្រឿង នៅក្រុងសិរីសោភណ

Read Next

ឃាត់ក្មេងទំនើង១៥នាក់ នៅមាត់ស្ទឹងសៀមរាប