ភ្នំពេញ៖ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានសរសេរសារនៅលើទំព័រផេកហ្វេសប៊ុកថា៖មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម សំបុត្រកំណេីត សំបុត្រអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ របស់ខណ្ឌមួយ នៅភ្នំពេញ។
លោក ដួង តារា បានបន្តថា៖ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ …ជួបអ្នកណា…។
លោក ដួង តារា ក៏បានលើកឡើងទៀតថា៖ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង តត្រូវមានសមត្ថភាពសុជីវធម៌ និងគុណធម៌ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។
លោកបន្តទៀតថា៖ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង។
សូមរម្លឹកថាជារើយៗគេតែងតែសង្កេតឃើញមន្ត្រីមួយចំនួនតូចមិនបានកែប្រែចរិកការងារ ឱ្យមានសីលធម៌ វិជ្ជាជីវៈ បម្រើរាស្ត្រពិតប្រាកដនោះទេ ច្រើនមានវប្បធម៌រើសអើង មាកងាយ មិនយកចិត្តទុកដាក់ចំពោះពលរដ្ឋ ប្រើសំដីមិនសមរម្យ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ សុទ្ធតែជាបច្ច័យមិនល្អ ប៉ៈពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ផងដែរ៕SRP

