ខេត្តសៀមរាប៖លោកស្រេង ប្រណី បានបដិសេធទៅនឹងការបង្ហោះព័ត៌មាន របស់ផេករស្មីឧត្តរ ដែលបានផ្សាយព័ត៌មានចោទប្រកាន់រូបលោកថា ពូកែទាលុយពីក្រុមអ្នករកស៊ីបទល្មើសរាប់ពាន់ៗដុល្លារ។
ជុំវិញការបង្ហោះព័ត៌មានរបស់ផេករស្មីឧត្តរ កាលពីថ្មីៗនេះ លោកស្រេង ប្រណី បានបកស្រាយថា ខ្ញុំមិនល្អគ្រប់១០ទេ ហើយខ្ញុំធ្វើក៏មិនត្រឹមត្រូវគ្រប់១០ដែរ តែអ្វីដែលខ្ញុំធ្វើខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ តែលោកឯងវិញសំអាងលើទឹកប៊ិចសរសេរគ្មានការពិតសរទៅជាខ្មៅ ខ្មៅប្រែក្លាយជាសរ ខ្ញុំ ស្រេង ប្រណី សុខចិត្តទទួលទោសតាមច្បាប់ជាធរមាន តែសំណូមពរ គណកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិចុះស្រាវជ្រាវ ទៅលើឈ្មោះឈឿង ស័ក្កអោយដល់ឬសគល់ ថាតើដូចលោកឯងសរសេរដែរឬយ៉ាងណា ។
លោកស្រេង ប្រណី បានបន្តថាខ្ញុំស្រេងប្រណី ដើម្បីកុំអោយសាធារណ:មតិ មានកាយល់ច្រឡំជឿតាមគេហទំព័រដែលសរសេរគ្មានវិជ្ជាជីវ: សរទៅជាខ្មៅ ឧក្រិដជនអោយកម្មកឆ្លងដែនលួចកាប់ឈើដោយខុសច្បាប់ បែជាសសើរ បែជាមកវាយប្រហារអ្នកអនុវត្តច្បាប់ ខ្ញុំសុំស្នើអធិកាកិច្ចថ្នាក់ជាតិចុះស្រាវជ្រាវឈ្មោះឈឿនស័ក័្អ អោយដល់ឬសគល់ អោយដឹងសរខ្មៅ ហើយបើករណីខ្ញុំបានយកលុយគេទាំងពាន់ៗមែន ខ្ញុំនឹងទទួលទោសចំពោះមុខច្បាប់។
លោកស្រេង ប្រណីបន្តទៀតថាខ្ញុំនឹងបើកវាំងននខ្មៅ នៅពីក្រោយរឿងដែលមេឈ្មួញទុច្ចរិតនៅតំបន់អូរស្មាច់ល្បីខាងបញ្ជូនកម្មករ ទៅលួចឈើធ្នង់ពីទឹកដីថៃ មកលក់អោយខ្លួនចន្លោះថ្ងៃទី២៣ ប៉ូលិសវីរ៩០៥ចាប់បានកូនចៅវាពីនាក់ខ្ញុំនឹងបង្ហាញរូបតាមក្រោយ។សុំអោយមានគណកម្មកាថ្នាក់ជាតិជុះស្រាវជ្រាយរកអោយឃើញថាតើអ្នកណាជាឈ្មួញទុច្ចរិតបញ្ជូនកម្មករ ទៅលួចឈើក្នុងទឹកដីថៃររៀងរាល់ថ្ងៃអោយប្រាកដ។ លោកថា សំរាប់ខ្ញុំឈប់រកស៊ីរបរនេះ១០ឆ្នាំជាងមកហើយ។
លោកស្រេង ប្រណី បានសូមអោយម្ចាស់គេហទំព័ររស្មីឧត្តរ មេត្តាបំភ្លឺជូនសាធារណមតិអោយបានជ្រាបច្បាស់ផង ថាខ្ញុំទទួលលុយពីអ្នកណាទាំងពាន់ៗដុល្លារហើយរកភស្តតាងបញ្ជាក់ផង។ ឈ្មួញឈ្មោះឈឿង ស័ក្ក ហៅអោយខ្ញុំទៅជួបលើភ្នំអូស្មាច់ ខ្ញុំមិនទៅជួបផងទានប្រុស មិនជឿលោកតេជួបផ្ទាល់ទៅបើលោកមិនស្គាល់លេខខ្ញុំអោយលេខទៀត បងប្អូនខាងក្រោមនេះជាលេខមេឈ្មួញឈឿង ស័ក្ក 0976666419 ។
សូមបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះផេកហ្វេសប៊ុកដែលមានឈ្មោះរស្មីឧត្តរ បានបង្ហោះថាលោកស្រេង ប្រណី ទារលុយពីឈ្មួញរាប់ពាន់ដុល្លារនិងបានកាក់រថយន្តមិនរើសមុខជាពិសេសរថយន្តដឹកទំនិញ។ ពាក់ព័ន្ធករណីការបង្ហោះចោទប្រកាន់បែបនេះលោកសូមធ្វើការច្រានចោលទាំងស្រុង។
បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈឿង ស័ក្ក ដែលព័ត៌មានថារូបលោកជាឈ្មួញឈើដ៏សកម្មនៅតំបន់អូរស្មាច់ខេត្តឧត្តរមានជ័យនៅឡើយទេដោយទូរស័ព្ទមិនចូល៕SRP
