ព័ត៌មានទាន់ហេតុការណ៍ :

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:០៧ ល្ងាច

អ្នកនាំចេញអង្ករកម្ពុជា ណែនាំបច្ចេកវិទ្យាថ្មីមួយ នៅក្នុងការធ្វើពាណិជ្ជកម្មអង្ករ

ភ្នំពេញ៖ ក្រុមហ៊ុននាំចេញអង្ករកម្ពុជាមួយកំពុងតែណែនាំនូវបច្ចេកវិទ្យាថ្មីមួយសម្រាប់បម្រើដល់ការធ្វើពាណិជ្ជកម្មឬការជួញដូរស្រូវអង្ករតាមរយៈខ្សែសង្វាក់អាជីវកម្មនៃប្លកមួយដែលភាសាអង់គ្លេសគេហៅថា BlocRice

លោក សុង សារ៉ន ជាប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) ថា ប្លករ៉ាយ (BlocRice) នេះអាចដំណើរការបានដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាពីរទៀត គឺទីមួយ គេហៅហៅថា ប្លកឆេន (Bloc Chain ) និង កម្មវិធីគ្រប់គ្រងកសិដ្ឋាន ដែល ភាសាអង់គ្លេសហៅថា Farm Management

លោកបានបន្តថា តាមរយៈបច្ចេកវិទ្យាដែលហៅថា ប្លកឆេននេះគឺអាចឲ្យអ្នកដែលប្រើប្រាស់ស្រូវអង្ករអាចនឹងទំនាក់ទំនងជាមួយនឹងកសិករទៅវិញទៅមកបាន ។ ហើយមិនតែប៉ុណ្ណោះតាមរយៈបច្ចេកវិទ្យានោះ ពូកគេក៏អាចដឹងព័ត៌មានលំអិតតាំងពីដំណើរការនៃការផលិត គុណភាព តម្លៃ និង ចំណូល របស់អ្នកផលិតអង្ករ ។

លោកបានបន្តទៀតថា ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាប្រព័ន្ធមួយដែលនឹងជំរុញឲ្យការធ្វើពាណិជ្ជកម្មឬក៏ជូញដូរស្រូវអង្ករកម្ពុជាមានទំនុកចិត្តនិងតម្លាភាពរវាងអ្នកទិញឬអ្នកប្រើប្រាស់ជាមួយ នឹងកសិករដែលជាអ្នកផលិតស្រូវអង្ករផ្ទាល់ ។

លោកបានបន្តទៀតថា អ្នកដែលអនុវត្តការ លក់និងការបញ្ជាទិញស្រូវអង្ករតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺទំនើបដោយរវាងអ្នកទិញនិងអ្នកលក់គឺមិនចាំបាច់ត្រូវការក្រដាសឬត្រូវការការទូទាត់តាមរយៈក្រដាសប្រាក់អ្វីឡើយ ។ ដោយប្រតិបត្តិករនេះ គឺធ្វើការទូទាត់គ្នាដោះស្រាយបញ្ហាគ្នាដោយមិនចាំបាច់ជួបមុខគ្នាឡើយ ។ លោកបានបញ្ជាក់ថា ” នេះអាចនិយាយបានថា ជាកម្មវិធីជួញដូរស្រូវអង្ករវ័យឆ្លាតមួយ” ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះប្រព័ន្ធនេះគឺបានរួមបញ្ចូលនួវប្រមាណជា ៦ ខ្សែសង្វាក់ ផលិតកម្ម នៅក្នុងបច្ចេកវិទ្យាដែលហៅថា ប្លករ៉ាយ នេះ ដោយមានកសិករ រោងម៉ាស៊ីន ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនបញ្ជាទិញ និង បណ្តាហាងដៃគូដែលយកទៅលក់អង្ករ និង អ្នកដែលទិញអង្ករនោះទៅហូប ។

លោកបានបញ្ជាក់ថា “ទាំង៦ភាគីនៅលើខ្សែសង្វាក់ជួញដួរនេះ នរណារចង់មើលព័ត៌មាន ឫ ស្វែងយល់អំពីអ្វីគ្នា គឺបានទៅវិញទៅមក និយាយរួមម៉ាសង្វាក់ផលិតកម្មនេះតែម្តង “។

ដោយឡែកទាក់ទងជាមួយនឹងកម្មវិធីគ្រប់គ្រងកសិកម្មដែលហៅថា Farm Management វិញ គឺជា កម្មវិធីកាលវិភាគផលិតកម្មស្រូវមួយសម្រាប់បង្កើតផលិតផលស្រូវ ប្រកបដោយចិរភាព មិនបំពុលបរិស្ថាន មិនប្រើប្រាស់ទឹកខ្ជះខ្ជាយ ការប្រើប្រាស់ជីសម្រាប់ជម្រុញផលិតកម្មស្រូវ ។ កម្មវិធទាំងនេះគឺមាននៅក្នុងទូរស័ព្ឌដៃរបស់កសិករម្នាក់ៗ។ កម្មវិធីនេះនឹងជួយដាស់តឿន កសិករឲ្យធ្វើស្រែតាមកាលវិភាគត្រឹមត្រូវតាមគន្លងផលិតកម្មស្រូវ។

លោកបានបន្តទៀតថា ប្រព័ន្ធក៏អាចជួយកាត់ត្រារបាយការណ៍ហិរញ្ញវត្ថុរបស់កសិករ ឫ ក៏សហគមន៍ប្រកបដោយតម្លាភាពនិងគណនេយ្យភាព ដោយគ្មាននរណាអាចចូលទៅផ្លាស់ប្តូរ ក៏ដោះដូរបានឡើយ ។

លោកបានបន្តទៀតថា បច្ចេកវិទ្យាទាំងនេះគឺដើម្បីជួយធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺតាំងពីដំណើរការនៃការដាំដុះ ការថែទាំ ការច្រូតកាត់និង មានការកត់ត្រាច្បាស់លាស់។

លោកបានបន្តទៀតថា នៅក្នុងការដំណើរដំបូង ដែលជាដំណាក់កាលសាកល្បងគឺឃើញថា បានជោគជ័យលើការអនុវត្តជាមួយនឹងគ្រួសារកសិករចំនួន ៥០ គ្រួសារ ហើយនៅពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលទី២ ដែលមានចំនួន ប្រមាណជា ៥០០ គ្រួសារ នៅពីរសហគមន៍ ។ ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុនគ្រោងនឹងជំរុញឲ្យបានពី២០.០០០ ទៅ ៣០.០០០កសិករ។ ហើយជារួមគឺយើងចង់ណែនាំបច្ចេកវិទ្យានេះទៅដល់កសិករនៅទូទាំងប្រទេសទាំង អស់អាចចូលរួមបាន ។

លោកបានបន្តទៀតថា នេះគឺជាការរៀបចំសម្រាប់វិស័យកសិកម្មនៅកម្ពុជាពីព្រោះថា នៅ ពេលអនាគតមនុស្សម្នាក់ៗពិតជារវល់ និងមិនមានពេលវេលា ដូច្នេះបច្ចេកវិទ្យានេះ វាអាចជួយសម្រួលចំណុចនេះបាន ។
លោកបានបន្តទៀតថា នៅពេលអនាគត គេមិនចាំបាច់ទៅផ្សារទិញអង្ករទេ គេគ្រាន់តែមើល លើទូរស័ព្ទ ហើយចុចទៅ គឺមានគេដឹកជូនយើងហើយ ។

លោកបានបន្តទៀតថា ជាការពិតការណែនាំនូវបច្ចេកវិទ្យានេះវាមិនមែនជាកិច្ចការងាយស្រួល សម្រាប់កសិករនៅពេលបច្ចុប្បន្ននេះទេ ប៉ុន្តែគឺជាការណែនាំសម្រាប់កសិករនៅពេលអនាគត។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ កសិករមួយរូប ឈ្មោះ ជុំ សម្បត្តិ ដែលបានឡើងមកទិញជីនៅផ្សារវាលរេញ នៅស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សព្វថ្ងៃនេះគាត់ កំពុងតែធ្វើស្រែ ប្រមាណជា ៤ ហិកតាដែរ ប៉ុន្តែលោកមិនស្គាល់បច្ចេកវិទ្យានេះនៅឡើយទេ ។

លោក សម្បត្តិ ដែលមានវ័យ៦៤ ឆ្នាំបានថ្លែងថា ជាការពិតនៅភូមិស្រុករបស់លោកនាពេល បច្ចុប្បន្ននេះកំពុងតែធ្វើទំនើបកម្មនៃការធ្វើស្រែ ដោយឈប់ប្រើប្រាស់កម្លាំងសត្វពាហនៈនៅក្នុងការភ្ជួររាស់ទៀតហើយ គឺប្រើគោយន្ត និង ច្រូតកាត់ដោយម៉ាស៊ីន ។

លោកបានបញ្ជាក់ថា ” ថ្វីត្បិតតែខ្ញុំស្គាល់ គោរយន្ត ស្គាល់ម៉ាស៊ីនភ្ជួរ តែដូចជាមិនដែលឭអាស្អីគេ ហៅថា ប្លករ៉ាយអីគេនោះនៅឡើយទេ” ។

លោកបានបន្តទៀតថា បើទោះបីជាលោកមិនដែនស្គាល់អ្វីដែលហៅថា ប្លករ៉ាយនោះក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកក៏ចង់សាកល្បងនិងចង់ស្គាល់ដែរ ។ លោកបានបញ្ជាក់ថា ” ចេះតែចង់ស្គាល់ហើយ អ្វីដែលថ្មីនិងមានប្រយោជន៍” ។

ពាក់ព័ន្ធនឹងចំណុចនេះ លោកប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍ បានមានប្រសាសន៍ថា ជាការពិតមកដល់ពេលនេះ កសិករកម្ពុជាទូទៅនៅមិនទាន់ស្គាល់ ប្លករ៉ាយនេះទាំងអស់នៅឡើយទេ អ្នកដែលស្គាល់ ភាគច្រើនគឺកសិករជំនាន់ក្រោយ ហើយក្រុមហ៊ុនកំពុងតែសហការជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តដើម្បីធ្វើការផ្សព្វផ្សាយ៕SRP

Read Previous

លោកស្រេង ប្រណី បដិសេធ ការបង្ហោះព័ត៌មាន របស់ផេករស្មីឧត្តរ

Read Next

អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ការពារជំងឺដល់សត្វគោក្របី ជូនប្រជាពលរដ្ឋ